តុលាការថៃចេញបទបញ្ជា ចាប់ខ្លួនបាតុក២នាក់ ដែលបង្កការរាំងស្ទះក្បួនដង្ហែរ ព្រះម្ចាស់ក្សត្រីថៃ

(អន្តរជាតិ)៖ តុលាការថៃកាលពីម្សិលមិញ បានចេញដីការចាប់ខ្លួនសកម្មជនបាតុតរថៃ ២នាក់ ដែលគេជឿថាបានរំខាន និងចេញមករារាំងក្បួនដង្ហែរព្រះម្ចាស់ក្សត្រីថៃ នៅលើដងផ្លូវពិស្ណុលោក។

តុលាការឧក្រឹដ្ឋកម្មថៃ បានចេញដីការចាប់ខ្លួន លោក អេខាចៃ ហុងកាងវ៉ាន និងលោកប៉ាវថុង ដែលប្រព្រឹត្តបទឧក្រឹដ្ឋធ្ងន់ធ្ងរនេះ ក្រោមមាត្រានៃបទព្រហ្មទណ្ឌ១១០។

បើតាមច្បាប់នេះ អ្នកដែលបំពាននឹងត្រូវទទួលទោសជាប់ពន្ធនាគារមួយជីវិត ឬយ៉ាងហោចណាស់ត្រូវជាប់ពន្ធនាគារពី១៦ឆ្នាំ ទៅ២០ឆ្នាំ៕
ដោយ ៖សារឹទ្ធ
សម្រួលផ្សាយដោយ៖ Micheal