វិភាគអន្តរជាតិ៖ ការប្រជែងនៃមហាអំណាចធំៗ សាកល្បងកម្រិតអត់ធ្មត់នៃ អាស៊ាន

ទំនាក់ទំនងរវាងអាស៊ាន ចិននិងសហរដ្ឋអាមេរិក កំពុងរងសម្ពាធនៅក្នុងពិភពលោក ដែលសណ្តាប់ធ្នាប់សកលកំពុងផ្លាស់ប្តូរយ៉ាងខ្លាំង។ ការផ្លាស់ប្តូរនេះគំរាមកំហែងដល់វិបុលភាពនិងសន្តិសុខរួមគ្នារបស់អាស៊ី។ វាគឺជាផលិតផលនៃការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងរចនាសម្ព័ននៃអំ​ណាច​ពិភពលោក ជំរុញដោយភាពជោគជ័យនៃសណ្តាប់ធ្នាប់នោះ ជាមួយនឹងការហក់ឡើងនៃប្រទេសចិន ដែលត្រូវបានគេមើលឃើញនៅក្នុងសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀតថា វាលែងជាបុព្វហេតុសម្រាប់ការអបអរសាទរហើយ ប៉ុន្តែជាការលែងអាចនៅស្ងៀមបាន។ សម្ពាធកាន់តែតឹងតែងខ្លាំងឡើងដោយជំងឺរាតត្បាតនៃ កូវីដ១៩ និងផលប៉ះពាល់លើភាពតានតឹងទៅលើបណ្តាប្រទេសមានអំណាចធំៗ និងសេដ្ឋកិច្ចពិភពលោក។

អាស៊ានបានដើរតួនាទីកណ្តាល ខណៈដែលកម្លាំងព័ទ្ធជុំវិញប្រជ្រៀតគ្នាចូលក្នុងតំបន់ដោយមហាអំណាចធំៗ ។ ការរៀបចំកិច្ចសហប្រតិបត្តិការរបស់អាស៊ានបានដើរតួនាទីជាយន្តការមួយដ៏មានប្រសិទ្ធិភាព សំរាប់ការចូលពាក់ព័ន្ធ និងគ្រប់គ្រងផលប្រយោជន៍មហាអំណាចនៅក្នុងតំបន់។ ប៉ុន្តែ តើអាស៊ាននិងក្របខ័ណ្ឌតំបន់របស់ខ្លួន អាចបន្តមានភាពធន់ទ្រាំបានគ្រប់គ្រាន់ដែរឬទេ ក្នុងការដោះស្រាយបញ្ហាជាមួយមហាអំណាចតំបន់ទាំងពីរ នៅពេលដែលមហាអំណាចទាំងពីរនោះ បានចាប់ផ្តើមសំដែងខ្លួនកាន់តែខ្លាំងឡើង ជាដៃគូប្រកួតប្រជែងយុទ្ធសាស្ត្រនោះ?

Indonesia key to ASEAN centrality - Opinion - The Jakarta Post

ការផុសឡើងនៃប្រទេសចិនជាមហាអំណាចសេដ្ឋកិច្ចពិភពលោក បានបង្កើនទំនុកចិត្ត និងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ រួមទាំងចំពោះអាស៊ាន និងរដ្ឋជាសមាជិកអាស៊ានទាំងឡាយ។ វិស័យពីរដែលអំណាចកំពុងរីកធំរបស់ចិន បានជះឥទ្ធិពលដោយផ្ទាល់ដល់សមាជិកអាស៊ានគឺនៅលើបញ្ហាដែនដីនិងនាវាចរណ៍ក្នុងសមុទ្រចិនខាងត្បូង និងការឆ្លើយតបទៅនឹងជំ​នួយ​ហិរញ្ញវត្ថុទ្រង់ទ្រាយធំដែលចិនបានផ្តល់តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ។ អំណាចកំពុងរីកធំរបស់ចិន ត្រូវគ្នានឹងមហិច្ឆតាភូមិសាស្ត្រនយោបាយ ដែលឥឡូវនេះរួមបញ្ចូលនូវទស្សនៈដ៏ធំទូលាយអំពីផលប្រយោជន៍សន្តិសុខដែនសមុទ្ររបស់ខ្លួន រួមទាំងនៅលើតំបន់ធំៗ នៃសមុទ្រចិនខាងត្បូង ដែលមានព្រំប្រទល់ជាប់នឹងរដ្ឋជាសមាជិកអាស៊ាន។

ទន្ទឹមនឹងនេះ អាស៊ានប្រឈមមុខនឹងបញ្ហាទាំងឡាយដែលបណ្តាលមកពីការផ្លាស់ប្តូរដល់រឹសគល់នៅក្នុងគោលនយោបាយសេដ្ឋកិច្ចបរទេសនិងអន្តរជាតិរបស់សហរដ្ឋអាមេរិក ចាប់តាំងពីលោក ដូណាល់ ត្រាំម៍ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក។ គោលនយោបាយរបស់ប្រធានាធិបតី Trump “គិតពីអាមេរិកមុនគេ” និងការធ្វើសនិទានកម្មរបបគាំពារនិយមពាណិជ្ជកម្មរបស់រដ្ឋបាលលោក ដើម្បីឆ្លើយតបទៅនឹងការបាត់បង់ការងាររបស់អាមេរិក ជាប់ទាក់ទងនឹងការរកស៊ីនៅក្រៅប្រទេស បានធ្វើឱ្យខូចការប្តេជ្ញាចិត្តចំពោះរបបពាណិជ្ជកម្មពហុភាគីបើកចំហរ។

ការវាយប្រហាររបស់លោក Trump ទៅលើយន្តការដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក ជំនឿរបស់គាត់អំពីទ្វេភាគីនិយម និងការចរចាឡើងវិញនូវ NAFTA ឬកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង និងកិច្ចព្រមព្រៀង KORUS ជាមួយកូរ៉េ ការដកខ្លួនចេញពីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (Trans-Pacific Partnership) និងការចាប់ផ្តើមសង្រ្គាមពេញទំហឹងខាងផ្នែកពាណិជ្ជកម្មនិងបច្ចេកវិទ្យា ជាមួយចិន បានធ្វើឱ្យរង្គើរដល់គ្រឹះនៃប្រព័ន្ធសេដ្ឋកិច្ចអន្តរជាតិ ដែលអាស៊ានតែងបានជាសំអាង។ ការមិនគោរពចំពោះទំនាក់ទំនងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ របស់លោក Trump បង្ហាញពីភាពមិនច្បាស់លាស់បន្ថែមទៀតនៅអាស៊ីអំពីភាពជឿជាក់លើសហរដ្ឋអាមេរិក។

Tariff truce likely to ease investors' immediate fears, but obstacles  linger - MarketWatch

មានរឿងធំៗ ចំនួន ៥ ដែលការប្រមូលផ្តុំកម្លាំងសេដ្ឋកិច្ចនិងនយោបាយទាំងនេះ ជះឥទ្ធិពលដល់អាស៊ាន និងការទាក់ទងរបស់ខ្លួនជាមួយមហាអំណាចសំខាន់ៗ នោះគឺ នៅសមុទ្រចិនខាងត្បូងលើបញ្ហាដែនដីនិងសេរីភាពនៃនាវាចរ, គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវចិន, សង្គ្រាមពាណិជ្ជកម្មនិងបច្ចេកវិទ្យាដែលកំពុងរីកធំឡើងរវាងសហរដ្ឋអាមេរិកនិងចិន, និង ដើម្បីឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី (FOIP) របស់សហរដ្ឋអាមេរិក, និងចុរក្រោយក្តីផលវិបាកនៃជំងឺរាតត្បាតកូវីដ -១៩។

ការវិវឌ្ឍន៍ទាំងនេះផ្តល់អោយអាស៊ាន និងរដ្ឋដែលបានសមាហរណកម្មសេដ្ឋកិច្ចយ៉ាងខ្លាំងនៅអាស៊ីបូព៌ា ដែលបានពឹងផ្អែកជាយូរមកហើយលើគោលការណ៍ការទូតជាជំហានៗ និងពហុភាគីនិយម នូវជំរើសដ៏ច្បាស់លាស់។ ទាំងនោះជាជំរើសដែលនឹងដាក់សម្ពាធផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរទៅលើអាស៊ាន ជាមួយនឹងរចនាសម្ព័ន្ធដែលមានបំរែបំរួលរបស់សមាជិកនៃទំនាក់ទំនងនយោ​បាយនិងសន្តិសុខ ជាមួយសហរដ្ឋអាមេរិក។ ទាំងនេះគឺជាសម្ពាធដែលមានសក្តានុពលជម្រុញអោយមានការញែកចេញពីគ្នាក្នុងចំណោមសមាជិកអាស៊ាន ប៉ុន្តែក៏រវាងអាស៊ាន និងដៃគូសន្ទនារបស់ខ្លួនផងដែរ នៅក្នុងក្រុមអាស៊ានបូក ៦ និងដំណើរការអាស៊ានបូក ៨ (ឬហៅថាការប្រជុំកំពូលអាស៊ីបូព៌ា) និងធ្វើឱ្យមានការខូចខាតមិនអាចជួសជុលបានទៅលើសហគ្រាសសមាហរណកម្មអាស៊ីបូព៌ា ដែលដឹកនាំដោយអាស៊ាន។

ការពង្រឹងចំណងទាក់ទងសេដ្ឋកិច្ចអាស៊ីជាមួយចិន ងាយនឹងប្រែស្រអាប់ដោយសារទំនាក់ទំនងនយោបាយដែលមានជម្លោះនៃបណ្តារដ្ឋក្នុងតំបន់មួយចំនួនជាមួយចិន។ សំខាន់ជាងនេះទៀតគឺ ត្រូវបានដំបំបែកដោយសហរដ្ឋអាមេរិក តាមរយៈការដាក់ទម្ងន់លើទំនាក់ទំនងទ្វេភាគីនានា។ វាលែងតែមានការទប់ទល់ និងយុទ្ធសាស្ត្រជំនួសមួយត្រូវបានយកមកបកស្រាយ យុទ្ធសាស្រ្តរបស់អាមេរិកមានទំនោរទៅបំផ្លាញការពឹងអាស្រ័យគ្នានៃសេដ្ឋកិច្ចជាមួយប្រទេសចិន ទំនងជានឹងនាំយក«អន្តរអាស្រ័យភាពអាស៊ីខាងកើត» ទៅជាមួយខ្លួនផង។

ASEAN leaders call for restraint amid sea row, US-China rift

អាស៊ានទទួលបានគុណប្រយោជន៍ខ្លះៗ ក្នុងការជួបជាមួយការប្រឈមមុខភូមិសាស្ត្រនយោ​បាយបច្ចុប្បន្ន ដូចដែលអ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌល Recherches Internationales បណ្ឌិត David Camroux បានលើកឡើងនៅក្នុងអត្ថបទសិក្សាមួយកាលពីដើមសប្តាហ៍នេះ ។ ជាពិសេស វាដើរតួជាអ្នកលើកកំពស់ អ្នកពង្រឹងភាពស្របច្បាប់ អ្នកសម្រុះសម្រួលសង្គម អ្នកជាកណ្តាល អ្នកកាត់បន្ថយហានីភ័យ និងជាគំនាស់នៃតួនាទីរបស់រដ្ឋជាសមាជិកខ្លួនក្នុងកិច្ចការតំបន់និងអន្តរជាតិ។

Camroux និយាយថា “អត្ថប្រយោជន៍បញ្ជៀសហានីភ័យនៃសមាជិកភាព បានផ្តល់ឲ្យសាមគ្គីភាពផ្ទៃក្នុងតំបន់ ចំពោះយុទ្ធសាស្ត្ររក្សាតុល្យភាពអន្តរជាតិ អនុវត្តដោយបណ្តាប្រទេសអាស៊ីអាគ្នេយ៍នីមួយៗ។ អាស៊ាន ជាស្ថាប័នដែលត្រូវបានគេគោរពនៅលើឆាកអន្តរជាតិ ហើយមានសមត្ថភាពខ្ពស់ក្នុងការស្វែងរកវិនិយោគិន។ នៅក្នុងបរិបទនៃការប្រជែងអំណាច ការទទួលយក និងលើកកម្ពស់មជ្ឈភាពអាស៊ាន គឺជាជម្រើសមានស្រាប់ ។

Vietnam Bolsters ASEAN Position Amid U.S.-China, Coronavirus Crises

មានសម្ពាធកាន់តែខ្លាំងលើអាស៊ាន និងសមាជិកនីមួយៗ ក្នុងការត្រូវជ្រើសរើសភាគីណាមួយ នៅក្នុង “សង្គ្រាមត្រជាក់ថ្មី” ជុំវិញភាពតានតឹងភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិកជា​មួយចិន។ ការប្រកាន់ខ្ជាប់នូវក្របខ័ណ្ឌការទូតរបស់ខ្លួនដូចនេះ នាំអោយកើតមានការរំពឹងទុកអំពីអាស៊ានមួយ ដែលនឹងបែកខ្ញែកគ្នានិងចុះខ្សោយជាស្ថាប័ន ហើយអំពីមជ្ឈភាពរបស់ខ្លួនចំពោះការទូតថ្នាក់តំបន់ នឹងមានភាពរយីករយាក។ ដូច្នេះ ការឆ្លើយតបរបស់អាស៊ានចំពោះគំនិតឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ក្រុងវ៉ាស៊ីនតោន គឺត្រូវយកនូវភាពជាម្ចាស់លើវា និងបង្កើតជាទស្សនវិស័យអាស៊ានរបស់ខ្លួនអំពីឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ។

តុល្យភាពអំណាចដោយសន្តិវិធី រវាងក្រុងវ៉ាស៊ីនតោននិងក្រុងប៉េកាំង សមស្របទៅនឹងគោលការណ៍អាស៊ានជាទីបំផុត ព្រោះវាអនុញ្ញាតឱ្យអង្គការអនុតំបន់នេះរក្សាទីតាំងរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍របស់រដ្ឋជាសមាជិករបស់ខ្លួន ជាជាងការធ្វើអនុត្តរភាពណាមួយ។ នយោបាយអំណាចនៅអាស៊ីលែងត្រូវការអំណាចអនុត្តរភាពទៀតហើយ។ នៅអាស៊ីបូព៌ា គឺការផ្តោតអារម្មណ៍ដៅទៅលើការពឹងពាក់គ្នាទៅវិញទៅមកដែលកើតចេញពីចំណងទាក់ទងសេដ្ឋកិច្ចតំបន់និយម និងតួនាទីស្មើគ្នានៃរដ្ឋតូចជាង និងខ្សោយជាង។ នៅក្នុងបរិបទនេះដែលមជ្ឈភាព របស់អាស៊ាន សំខាន់ណាស់ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងនយោបាយក្នុងតំបន់នៅអាស៊ី៕

ប្រែសម្រួល៖ ណានី ភូ
សម្រួលផ្សាយ៖ ភូរៈ