ថ្ងៃនេះ! ស្ថានភាពទឹកភ្លៀងនៅខេត្តកំពង់ឆ្នាំងត្រូវគេមើលឃើញថា នៅតែបន្តធ្លាក់

(កំពង់ឆ្នាំង) ស្ថានភាពទឹកភ្លៀងត្រូវគេមើលឃើញថា នៅតែធ្លាក់បន្តធ្លាក់នៅព្រឹកថ្ងៃទី១៦ ខែតុលាឆ្នាំ២០២០នេះដោយតំបន់ទំនាបខ្លះៗនៅតាមមាត់ទន្លេត្រូវបានលិចហើយ

បើយោងតាមរបាយការណ៍របស់ប្រធានមន្ទីធុនធានទឹកនិងឧុតុនិយមខេត្តកំពង់ឆ្នាំង លោក ដោកប៊ុនថុនបានអោយដឹងនៅថ្ងៃនេះផងដែថា ស្ថានភាពកម្ពស់ទឹកទន្លេនៅស្ថានីយ៍ផ្សារក្រោមថ្ងៃទី១៦ ខែតុលាឆ្នាំ២០២០នេះថា ទឹកមានកម្ពស់៦.៨៤ ម៉ែត្រ បើធៀបថ្ងៃម្សិលមិញទឹកទន្លេមានកម្ពស់៦.៦៨ម៉ែត្រ។

ប្រធានមន្ទីធុនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងអោយដឹងទៀតថាស្ថានភាពទឹកភ្លៀងថ្ងៃនេះមានកំរិត.៩៤ មីលីម៉ែត្រផងដែរ លោកបានអោយដឹងទៀតថា បើតាមការពិនិត្យមើលអាកាសធាតុនៅតែមានភាពអាប់អួរ តែស្ថានភាពជំនន់ទឹកភ្លៀងនៅផ្នែកខាងលើមានការស្រកចុះបណ្តើរៗហើយ 

ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងលោក ហិនហ៊ុន បានអោយដឹងថាស្ថានភាពទឹកពិតជាបានលិចស្រូវស្រែរបស់ប្រជាពលរដ្ឋមិនទាន់រងនូវផលប៉ះពាល់ខ្លាំងនោះទេដោយសាតែទឹកជំនន់នៅផ្នែកខាងលលបានស្រកចុះអស់ហើយ

ដោយ សុក្ខារិន (Yuth)