Samsung បានបង្ហាញកាត PRO Plus និង EVO Plus SD សេរ៊ីថ្មីដែលធន់នឹងការធ្លាក់ ឬការធ្លាក់ចូលទឹកប្រៃ

សព្វថ្ងៃនេះទីផ្សារ Memory card ទំហំធំកាន់តែតិចទៅៗ ដោយមានតែកាមេរ៉ា DSLR និងកាមេរ៉ា Mirror less ប៉ុណ្ណោះដែលនៅប្រើប្រាស់កាតបែបនេះ។ មិនខុសទេដោយសារតែកាតនេះប្រើសម្រាប់ថតរូប ដូច្នេះហើយ​ទើប Samsung ដឹងចិត្ត​អ្នក​ប្រើ​ប្រាស់ថាពិតជាមិនចង់ឃើញរូបថតដែលបាន​ថតត្រូវបាន​បាត់បង់ដោយសារការធ្លាក់ ឬធ្លាក់ចូលទឹកឡើយ។

ហើយ​នេះ​ជាពេល​ដែល​មាន​វត្តមាននូវMemory card ដែលមានសភាពធន់មាំ ដែលអាច​ទ្រាំ​នឹង​កម្លាំង​ធ្លាក់ ឬធ្លាក់ចូលទឹក​ប្រៃបាន។ កាតនេះ​មានទំហំផ្ទុកចាប់ពី ៣២ជី រហូតដល់២៥៦ជី ប្រភេទ UHS-I។ ដោយឡែក​សម្រាប់កាតទំហំ ៣២ជី និង៦៤ជីត្រូវបាន​ប្រើប្រាស់បច្ចេកវិទ្យាថ្មី U3 ដែល​អ្នក​ថតវីដេអូ 4K ត្រូវការបំផុត។

កាតទាំងអស់មិនជ្រាបទឹកហើយអាចរស់បានក្រោមទឹក ១ ម៉ែត្ររយៈពេល ៣ ថ្ងៃសូម្បីតែទឹកប្រៃ។ វាក៏អាចទប់ទល់នឹងការធ្លាក់កម្ពស់ ៥ ម៉ែត្រ ហើយអាចធ្វើការនៅសីតុណ្ហភាពចន្លោះ -២៥ អង្សាសេ ដល់ ៨៥ អង្សាសេ។ មិនត្រឹមតែប៉ុណ្ណោះកាតទាំងនេះក៏អាចរស់រានមានជីវិតពីកាំរស្មីផងដែរ (ឧទាហរណ៍ម៉ាស៊ីនស្កេនកាំរស្មីនៅព្រលានយន្តហោះ) និងមេដែក។ កាតមានភ្ជាប់មកជាមួយបណ្ឌធានាមានកំណត់រយៈពេល ១០ ឆ្នាំផងដែរប្រសិន​បើអ្នកមិនទុកចិត្ត។

កាតអេសឌីថ្មីនឹងអាចរកទិញបានចាប់ពីថ្ងៃទី ១៩ ខែតុលា (ថ្ងៃច័ន្ទសប្តាហ៍ក្រោយ) លើកលែងតែខ្សែស្រឡាយ PRO Plus ដែលនឹងមកដល់នៅថ្ងៃទី ៨ ខែវិច្ឆិកា។

Samsung PRO Plus Samsung EVO Plus
256 GB $50 $40
128 GB $26 $20
64 GB $17 (Nov. 8) $13 (U1 speed class)
32 GB $10 (Nov. 8, 60 MB/s writes) $7 (U1 speed class)

ដោយ៖ Vireak