ទូរស័ព្ទ 5G នៅប្រទេសចិនមានចំនួនលក់ចេញលើសពី១០០ លានគ្រឿងក្នុងឆ្នាំ ២០២០

ការអភិវឌ្ឍ 5G នៅក្នុងប្រទេសចិនបានឈានដល់ដំណាក់កាលថ្មីមួយនៅក្នុងខែកញ្ញា។ ក្រុមហ៊ុនជាច្រើនបានលក់ចេញនូវទូរស័ព្ទ 5G ចំនួន ១០៧.៧ លានគ្រឿងក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២០ ទោះបីជាមានរាតត្បាតពីជម្ងឺកូវីដ១៩ និងស្ថានភាពសេដ្ឋកិច្ចក៏ដោយ ដែលចំនួននេះស្មើនឹង ៤៧.៥% នៃការលក់ចេញទូរស័ព្ទសរុបទាំងអស់គឺ (២២៥,៦ លានគ្រឿង)។

បើមើលតាមរូបភាពខាងលើ ការនាំចេញក្នុងរយៈពេល ៩ ខែដំបូងគឺទាបជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ២១% ។ ជារៀងរាល់ខែខែមេសាមានការធ្លាក់ចុះនៃការលក់ជាមួយនឹងការធ្លាក់ចុះយ៉ាងខ្លាំងបំផុតនៅក្នុងខែកុម្ភៈនៅពេលដែលប្រទេសទាំងមូលត្រូវបានជាប់គាំងហើយអាជីវកម្មភាគច្រើនត្រូវបានបិទ។

ដោយ៖ Vireak