ឥណ្ឌូណេស៊ីវ៉ាដាច់ហ្វីលីពីន អំពីករណីកូវីដ-១៩ នៅអាស៊ីអាគ្នេយ

(អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មាន Agencies បានចុះផ្សាយថា ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃព្រហស្បតិ៍ទី ១៥ ខែតុលា បានរាយការណ៍ថា មានអ្នកឆ្លងវីរុសថ្មីចំនួន ៤.៤១១នាក់ ធ្វើឲ្យមានអ្នកឆ្លងសរុបដល់ទៅ ៣៤៩.១៦០ករណី ដោយវ៉ាដាច់ប្រទេសហ្វីលីពីន ដែលមានចំនួនករណីខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ។

ប្រទេសឥណ្ឌូនេស៊ី ក៏បានរាយការណ៍ថាមានអ្នកស្លាប់ថ្មីៗចំនួន ១១២នាក់ ដែលមានចំនួនអ្នកស្លាប់សរុប ១២.២៦៨នាក់ ។ ប្រទេសហ្វីលីពីនបានកត់ត្រាករណីចំនួន ៣៤៨.៦៩៨ករណី និងមានអ្នកស្លាប់ ៦.៤៩៧នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ។

កាលពីថ្ងៃអាទិត្យអភិបាលក្រុងហ្សាការតាលោក Anies Baswedan បានប្រកាសថា ទីក្រុងហ្សាការតា នឹងចាប់ផ្តើមរយៈពេលពីរសប្តាហ៍នៃការទប់ស្កាត់ការឆ្លងមេរោគ ដែលបានបន្ធូរបន្ថយ ចាប់តាំងពីថ្ងៃច័ន្ទបន្ទាប់ពីការឆ្លងបានថយចុះក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ។

ការរឹតបន្តឹងសង្គម ត្រូវបានរៀបចំឡើងវិញនៅពាក់កណ្តាលខែកញ្ញា បន្ទាប់ពីការរីករាលដាលនៃការឆ្លងវីរុសបង្កភាពតានតឹងដល់សេវាសុខភាពរបស់ទីក្រុង ។

វិធានការណ៍ថ្មីនេះអនុញ្ញាតឱ្យអាជីវកម្ម ដែលមិនចាំបាច់ធ្វើការពីការិយាល័យប៉ុន្តែប្រើតែសមត្ថភាពពាក់ កណ្តាលប៉ុណ្ណោះខណៈពេលដែលអតិថិជន បរិភោគអាហារនៅភោជនីយដ្ឋានក៏ត្រូវបានកំណត់ត្រឹម ៥០ ភាគរយនៃសមត្ថភាព ។

ឧទ្យាន និងសារមន្ទីរបានចាប់ផ្តើមបើកជាមួយ នឹងការទប់ស្កាត់មួយចំនួន ខណៈពេលដែលអាជីវកម្មទាំងអស់ ត្រូវអនុវត្តតាមវិធានអនាម័យយ៉ាងតឹងរឹង និងរក្សាទុកទិន្នន័យរបស់ភ្ញៀវទេសចរ សម្រាប់គោលបំណងតាមដានការទំនាក់ទំនង ។

រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Masrudi បាននិយាយកាលពីថ្ងៃពុធថា ក្រុមហ៊ុន AstraZeneca គ្រោងនឹងផ្តល់វ៉ាក់សាំងការពារមេរោគឆ្លង ១០០ភាគរយ ដល់ប្រទេសឥណ្ឌូនេស៊ីនៅឆ្នាំក្រោយ ។

លោកស្រី Retno បានបន្ថែមថា ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានចុះហត្ថលេខាលើលិខិតមួយជាមួយក្រុមហ៊ុន AstraZeneca ៕
ដោយ៖ សារីទ្ធ
សម្រួលផ្សាយដោយ៖ Micheal