កម្លាំងនគរបាលខេត្តព្រះសីហនុ ចុះឆែកឆេរអាវុធជាតិផ្ទះមួយកន្លែង ឃាត់ខ្លួនខ្លួនជនជាតិចិន ពីរនាក់ទាក់ទិននឹងករណីគ្រឿងញៀន

(ព្រះសីហនុ)៖ កម្លាំងគណ:បញ្ជាការឯកភាពក្រុងព្រះសីហនុ​ បានចុះធ្វេីការឆែកឆេរអាវុធជាតិផ្ទុះ​ ស្ថិតនៅចំណុចផ្លូវឯករាជ្យ​ ក្រុម៧ ភូមិ២​ សង្កាត់២​ ក្រុង/ខេត្តព្រះសីហនុ​ បានឃាត់ខ្លួនជនសង្ស័យ ចំនួន​ ០២នាក់។

សូមបញ្ជាក់ផងដែរថា​ ប្រតិបត្តិការចុះឆែកឆេរខាងលើនៅនេះ បានធ្វើឡើងការពីយប់ថ្ងៃទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២០​។ ក្នុងនោះកម្លាំងមានសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ២នាក់រួមមាន៖ ១. ជនសង្ស័យឈ្មោះ​ Mai Zixi ភេទ​ ប្រុស​ ឆ្នាំកំណេីត​១៩៩៣ ជនជាតិ​ ចិន​ មុខរបរ​ បម្រេីសេវាកម្មទេសចរណ៌​ ស្នាក់នៅបណ្ដោះអាសន្ន​ ភ្នំពេញ មានស្រុកកំណេីត​ -​ខេត្ត​ក័ងចូវ ប្រទេសចិន និងទី២. ជនសង្ស័យឈ្មោះ​ Bian Wei Toa ភេទ​ ប្រុស​ ឆ្នាំកំណេីត​ 1992 ជនជាតិ​ ចិន​ មុខរបរ​ ធ្វេីការនៅរង្កសាលសុីងសូតាយ ទីលំនៅបច្ចុប្បន្ន​ សង្កាត់​៣​ ក្រុង/ខេត្តព្រះសីហនុ
ស្រុកកំណេីត​ -​ខេត្ត​ហឺណាន​ ប្រទេសចិន។

ក្នុងនោះកម្លាំងគណ:បញ្ជាការឯកភាពក្រុងព្រះសីហនុ បានចាប់យកបានវត្ថុតាងរួមមាន​៖ ម្សៅក្រាមពណ៌ស​ ថ្លា​ សង្ស័យសារធាតុញៀន​ ៦កញ្ចប់, កញ្ចប់ពណ៌ស​ មានរូបមនុស្សស្រី​ សង្ស័យសារធាតុញៀន​ ចំនួន​ ១៣ កញ្ចប់ (ប្រភេទថ្នាំសប្បាយ), ទូរសព្ទ័​ ០២គ្រឿង​ ម៉ាក់​ iPhone 11 ០១គ្រឿង​ ពណ៌សំបកឪឡឹក​ និងម៉ាក់ smartisan ពណ៌ទឹកប៊ិច​ ០១គ្រឿង និងឡាន​ ០១គ្រឿង​ ម៉ាកLuxus 330 ពណ៌ខ្មៅ​ ផ្លាកលេខ​ ភ្នំពេញ2AK 5515

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលេី កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ​ និង​ចាត់ការតាមផ្លូវច្បាប់៕ ដោយ៖ Micheal