រដ្ឋាភិបាលថៃសម្រេចអនុវត្ត បទបញ្ជាក្នុងគ្រាអាសន្ន និងបម្រាមគោចរ ដើម្បីបោសសម្អាតក្រុមអ្នកតវ៉ា

(ថៃ)៖ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលដឹកនាំ ដោយ លោក ប្រាយុទ្ធ ចាន់អ៊ូចា នៅថ្ងៃសុក្រ​នេះ គណៈ​​​រដ្ឋមន្ត្រីថៃបានឯកភាពគាំទ្រការអនុវត្តច្បាប់ដាក់ប្រទេសក្នុងគ្រាមានអា​សន្ន នៅទីក្រុងបាង​កក និងក្រិត្យច្បាប់ថ្មី របស់រដ្ឋាភិបាលថៃ ដែលហាមឃាត់ការជួបជុំ ចាប់ពី៥នាក់ឡើងទៅ។

ជាកិច្ចប្រជុំ ដើម្បីពិភាក្សាជុំវិញការប្រការសម្រេចដាក់ប្រទេសក្នុងគ្រាអាសន្ន បន្ទាប់ពីមានការតវ៉ាតាមដងផ្លូវបានកើតមានឡើងកាលពី ព្រឹកថ្ងៃព្រហស្បតិ៍។

លោក នាយករដ្ឋមន្ត្រីថៃ បានប្រាប់អ្នកការសែតថា បម្រាមគោចរ មិនឱ្យ ចាកចេញពីផ្ទះនៅពេលយប់ នឹងអនុវត្ត ប្រសិនបើស្ថានការតវ៉ានៅតែបន្តឡើងកំដៅ​។ លោកនាយរដ្ឋរដ្ឋមន្ត្រី ទទូចថា ស្ថាន​ភាពនេះ មិនអាចធានាបាន ថានឹងមិន ប្រកាសចេញច្បាប់អាជ្ញាសឹកនោះទេ បើបាតុករនៅតែមានះចង់ឈ្នះ។

នៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រី បានយល់ព្រមគាំទ្រ ការដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេល ១ ខែ ចាប់ពីថ្ងៃទី ១៥ ខែតុលានេះ ដែលចេញដោយក្រុម​ប្រឹក្សាសន្តិសុខជាតិ។

សូមជំរាបថា រយៈពេល ៣ ថ្ងៃនៃការធ្វើបាតុកម្មខ្លាំងក្លានៅក្នុងទីក្រុងបាងកកប្រ​ទេស​​​ថៃ ប៉ូលិសថៃបានចាប់ខ្លួន អ្នកតវ៉ា ប្រមាណ ២២ ក្រោមបទចោទ​​​​​ធ្វើ​សកម្មភាពរារាំង​ ក្បួនព្រះទីនាំងរបស់ព្រះអង្គម្ចាស់ក្សត្រីស៊ុធីតា ព្រះមហេសីរបស់ព្រះចៅវិជ្ជរ៉ាឡុងកន កាលពីរសៀលថ្ងៃពុធ។

សូមរម្លឹកថា ក្រុមបាតុកររាប់ម៉ឺននាក់ បានដើរសំដៅទៅរកព្រះមហាក្សត្រ និងលោក ប្រាយុទ្ធ ចាន់អ៊ូចា នាយ​ក​​រដ្ឋមន្ត្រីថៃ ដោយពួកគេបាន លើកម្រាមដៃ ៣ ស្រែកជេរព្រះបាទម៉ាហា វ៉ាជីរ៉ាឡុងកន ដែលមិនធ្លាប់កើតមាននៅក្នុងប្រវត្តិសាស្ត្រថៃ៕

(ដោយ៖ ឡេង ដេត)