ថៃបិទគេហទំព័រ Change.org ក្នុងប្រទេស ដោយសាររិះគន់ព្រះមហាក្សត្រ

(ថៃ)៖ រដ្ឋាភិបាលថៃ នៅថ្ងៃសុក្រនេះ បានបិទគេហទំព័រព័ត៌មាន Change.org នៅក្នុងប្រទេស បន្ទាប់ពីបង្ហោះព័ត៌​មាន​រិះគន់ព្រះ​មហា​ក្សត្រថៃ ព្រះអង្គ​មហា វ៉ាជីរ៉ាឡុងកន ថាជាក្សត្រដែលគ្មាន​សេរីភាពនៅ​ក្នុង​ប្រទេស​អាល្លីម៉ង់។ សារព័ត៌មាន Change.org គឺជាគេហៈទំព័រដែលល្បី មានអ្នកគាំទ្រ ជាង៤ រយលាន នៅលើពិភព​លោក។

ក្រសួងសេដ្ឋកិច្ចសង្គម ឌីជីថលថៃ បាននិយាយថា ការផ្សព្វផ្សាយរបស់​គេហៈ​ទំព័រ​នេះ ភាគច្រើន​បាន​បង្កឱ្យមានឧក្រិដ្ឋកម្មកុំព្យូទ័រនៅក្នុងប្រទេសថៃ។

ព្រះអង្គមហា វ៉ាជីរ៉ាឡុងកន ត្រូវបានរិះគន់ពីក្រុមអ្នកតវ៉ា ដោយសារចំណាយពេលវេលាយ៉ាង​យូរ​ស្នាក់នៅក្នុងប្រទេសអាលីម៉ង់។

សំណើបានទាញអ្នកមើលជាង ១សែននាក់ មុនពេលគេហៈទំព័រនេះ ត្រូវបានបិទ។ វាបានកើត​ឡើង ចំពេលដែលប្រទេសថៃកំពុងជួយប្រឈមនឹងការតវ៉ានៅក្នុប្រទេសគាំទ្រលទ្ធិប្រជាធិបតេយ្យ។

ក្រុមបាតុករ កំពុងទាមទារការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងទាមទាឱ្យលោក​នាយក​រដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អ៊ូចា ចុះចេញពីដំណែង និងរៀបចំការបោះឆ្នោតឡើងវិញ៕

(ដោយ៖ ឡេង ដេត)