អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តចុះនាំយកស្បៀង​សង្គ្រោះបន្ទាន់ផ្តល់ជូនប្រជាពលរដ្ឋ ជិត២​ពាន់​គ្រួសារ

(បន្ទាយមានជ័យ)៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១៦ ខែតុលានេះ បានបន្តចុះនាំយកស្បៀងសង្គ្រោះបន្ទាន់ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ ជិត២ពាន់គ្រួសារ។

ពិធីផ្តល់ស្បៀងសង្គ្រោះបន្ទាន់ ប្រជាពលរដ្ឋរងគ្រោះធម្មជាតិនៅទីកន្លែងមានសុវត្ថិភាពក្នុងខេត្តបន្ទាយមានជ័យ ជាអំណោយរបស់ ក្រុមហ៊ុនឯកជននិងសប្​បុរស​ជននានា ដើម្បីផ្តល់ជូនពលរដ្ឋ នៅសាលាសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ១៣០គ្រួសារ ,នៅការ៉ាសសាំងតេលាក្នុងភូមិ៤ សង្កាត់ ព្រះពន្លា ប្រជាពលរដ្ឋ៤៣៤ គ្រួសារ និងនៅវត្តសុភមង្គល សង្កាត់អូរអំបិល ប្រជាពលរដ្ឋ ៦៨០ គ្រួសារ។

យោងរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តបន្ទាយមាន ជ័យឱ្យដឹងថា ជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យគិតត្រឹមថ្ងៃទី១៥ ខែតុលា ផលប៉ះ ពាល់លើ៩ក្រុង ស្រុក ៣៧ ឃុំ សង្កាត់ បណ្តាលឱ្យលង់ទឹកស្លាប់មនុស្សចំនួន០៦នាក់ ប៉ះពាល់ លំនៅឋានសរុបចំនួន៨៥៣៥ខ្នង មនុ​ស្ស ៣៤ ៧១៣នាក់ និងបានជម្លៀសទៅទី ទួល សុវត្ថិភាព ចំនួន ១ ៤៧៣ គ្រួសារ មានមនុស្ស ៥ ៦២៦នាក់ លិចស្រែចំនួន១១ ១៨៨ ហិកតា ដំឡូងមី ១ ៩០៤ហិកតា និងដំណាំរួមផ្សំ៤១៩ហិកតា សាលារៀន៥២កន្លែង ត្រូវផ្អាកការ សិក្សា មណ្ឌលសុខភាព៦កន្លែង វត្ត២៥ សាលាឃុំ២ ផ្លូវ៣៦៨កន្លែង (ប្រវែង ២០០ ៨៨៧ ម៉ែត្រ)៕

(ដោយ៖ ឡេង ដេត)