សមត្ថកិច្ចបានចុះប្រតិបត្តិការបង្ក្រាប់ និងឃាត់ខ្លួនមនុស្សពីរនាក់និងថ្នាំញៀន១៣កញ្ចប់រួមទាំង AK៤៧មួយដើម

(ខេត្តកំពង់ឆ្នាំង) ៖ កាលពីវេលាម៉ោង១៨នឹង៣០នាទីល្ងាច ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោខូវ លីស្នងការនគរបាល ខេត្តកំពង់ឆ្នាំង និងលោកហ៊ុល វាសនាស្នងការរងទទួលបន្ទុកប្រឆាំងគ្រឿងញៀនលោក ពៅ ស៊ីផាន ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងនគរបាលស្រុករលាប្អៀរ ប្រតិបត្តិការ បង្ក្រាបគ្រឿងញៀន។

ចំពោះករណីបង្ក្រាប់មុខសញ្ញាជួញដូរ និង ចែកចាយគ្រឿងញៀន គឺនៅក្នុងភូមិកំបុត ឃុំឃុំស្វាយជ្រុំ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង និងបានឃាត់ខ្លួនជនសង្ស័យចំនួន២ នាក់រួមទាំងថ្នាំញៀនចំនួន១៣កញ្ចប់ និងអាវុធAK៤៧ ស្វាយប៉ត់ ១ដើម ម៉ូតូមួយគ្រឿងជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ
ទី១/ឈ្មោះ សុខសាវី ភេទប្រុស អាយុ៣១ឆ្នាំ និងឈ្មោះថេងសីហា ភេទប្រុស អាយុ២៩ឆ្នាំ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងសមត្ថកិច្ចនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពុងកសាងសុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕

សម្រួលអត្ថបទ ៖ S.T