គ.ជ.ប៖ ពលរដ្ឋ១៣០៥៦នាក់ បានទៅចុះឈ្មោះបោះឆ្នោត និងមានពលរដ្ឋជាង២២ម៉ឺននាក់ទៅចុះឈ្មោះបោះឆ្នោត១៥ថ្ងៃ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា មានពលរដ្ឋ១៣០៥៦នាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី ។ នេះបើយាងតាមការចេញសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពសារព័ត៌មាន Sky News ទទួលបានមុននេះ ។

តាមសេចក្តីប្រកាសព័ត៌មានរសប់​គ.ជ.ប គឺបានបញ្ជាក់ថា៖ ១. មានពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោតថ្មីសរុប ១៣០៥៦នាក់ ២. អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួនសរុប ១១០៧១០នាក់ ៣. អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួនសរុប ៧៧៣៩៩នាក់ ៤. អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួនសរុប ៦៩៩៧៣នាក់។

យោងតាមសេចក្តីប្រកាសព័ត៌មានដដ៏ដែល បានបញ្ជាក់ថា៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១-១៩ ខែតុលា ឆ្នាំ២០២០ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ បើតាមតារាងលទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប រយៈពេល ១៥ថ្ងៃនេះ គឺចាប់ពីថ្ងៃទី០១-១៥ ខែតុលា ឆ្នាំ២០២០ មានប្រជាពលរដ្ឋសរុប ២២៧៩៧៩នាក់៕

សម្រួលអត្ថបទ ៖ S.T