នៅ​ថ្ងៃទី​១៩​ខាងមុខនេះ គ​.​ជ​.​ប នឹង​ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ដើម្បី​បញ្ចប់​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត

(ភ្នំពេញ) ៖ លទ្ធផល​បណ្តោះអាសន្ន នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ​ការចុះឈ្មោះ​បោះឆ្នោត ការបញ្ជូន​លទ្ធ​ផលប​ណ្តោះ​អាសន្ន មក គ​.​ជ​.​ប ព្រមទាំង​បណ្តឹង​ទាក់ទង​ទៅនឹង​ការ​ចុះឈ្មោះ​បោះឆ្នោត  គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងរៀបចំកិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ នៅទីស្តីការ គ.ជ.ប​។​

ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ គិត​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ គឺដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ គ.​ជ​.​ប អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ទៅ​ពិនិត្យ​មើល​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ ដើម្បី​ស្នើសុំ​កែ​ទិន្នន័យ ប្រសិនបើ​មាន​ចំណុច​ខុសឆ្គង​ជាពិសេស​ប្រជាពលរដ្ឋ​ដែល​ទើប​គ្រប់​អាយុ​១៨​ឆ្នាំ (​កើតមុន ឬ​កើត​ត្រឹម​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០០៣) និង​ប្រជាពលរដ្ឋ​ដែល​មិន​ធ្លាប់​ចុះឈ្មោះ បោះឆ្នោត​ពីមុន​។

សូមរំលឹកជុនថា៖ អគ្គលេខាធិការ​គណៈក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក ទេព នីថា  កាលពីពេលថ្មីនេះ បានប្រាប់តាមបណ្តាសារព័ត៌មានថា គ​.​ជ​.​ប ទទួលបាន​បណ្ដឹង​ចំនួន​៨ ជា​បណ្ដឹង​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ហើយ​ភាគច្រើន ជា​បណ្តឹង​ទាក់ទង​ទៅ នឹង​ការពិន័យ​។ ជាមួយគ្នា​នោះ គ​.​ជ​.​ប បាននឹងកំពុង​រៀបចំ​នីតិវិធី​ដោះស្រាយ តាម​នីតិវិធី​៕

សម្រួលអត្ថបទ ៖ S.T