រដ្ឋមន្រ្តីក្រសួងបរិស្ថាន អនុញ្ញាតឲ្យលោក Wu Chuabing កុងស៊ុលអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតអោយ លោក Wu Chuanbing អគ្គកុងស៊ុល អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម ។

នៅក្នុងជំនួបពិភាក្សានោះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោកអគ្គកុងស៊ុល និងបានពិភាក្សាការងារពាក់ពទ្ធ័ លើកិច្ចសហប្រតិបត្តិការវិស័យបរិស្ថាន ការងារយុវជន ជាពិសេសការងារអប់រំបរិស្ថានតាមរយៈការផ្លាស់បទពិសោធន៍ និងទស្សនកិច្ចសិក្សានានារវាងប្រទេសទាំង២។

នៅក្នុងឱកាសនោះលោក Wu Chuanbing ក៏បាននាំយកនូវកំរងសៀវភៅដ៏មានគុណតម្លៃ មានចំណងជើងថា XI JINPING GOVERNANCE of CHINA ភាគទី៣ របស់ឯកឧត្តម ប្រធានាធិបតី ស៊ីជីនពីន ជូនលោក សាយ សំអាល់ ផងដែរ ៕

ដោយ៖ Micheal