ជនសង្ស័យប្រុសស្រី ៤ នាក់រួមនឹងថ្នាំញៀន ១២ កញ្ចប់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាប

(កំពង់ឆ្នាំង)៖ ជនសង្ស័យប្រុសស្រី ៤ នាក់រួមនឹងថ្នាំញៀន ១២ កញ្ចប់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនគរបាលខេត្តកំពង់ឆ្នាំងសហការជាមួយកម្លាំងអធិការនគរបាលស្រុករលាប្អៀរបានចុះប្រតិបត្តិការបង្ក្រាបនិងអ្នកចែកចាយគ្រឿងញៀនចំនួន ២ករណីនៅក្នុងឃុំស្រែថ្មីនិងឃុំគោកបន្ទាយ ក្នុងស្រុកលាប្អៀរខេត្តកំពង់ឆ្នាំង ។

កិច្ចប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២០ ដោយទទួលការបញ្ជាពី លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពី ឯកឧត្ដម អ៉ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង ដោយបានសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានស្រុករលាប្អៀរ បានចុះបង្ក្រាបការចែកចាយគ្រឿងញៀន ២ករណី នៅឃុំគោកបន្ទាយ និងនៅឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

បើតាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចជំនាញនគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាករណីបង្ក្រាបគ្រឿងញៀនខាងលើនេះមានឈ្មោះដូចខាងក្រោម:- ១-ឈ្មោះ គ្រឿន ពិសី ភេទប្រុស អាយុ២០ឆ្នាំ ចាប់តាមដីការ រស់នៅភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ។ ២-ឈ្មោះ ឡេង សុភ័ស្ត្ត ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិ ក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ។ ៣-ឈ្មោះ ទន់ ប៊ុនលី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ។ 4-ឈ្មោះ ញឹម ទិត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្នជនសង្ស័យទាំង 4 នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរនិងរៀបចំកសាងសំណុំរឿងគ្រោងនិងបញ្ជូនខ្លួនបន្តទៅសាលាតំបូងខេត្តដើម្បីចាត់តាមនីតិវិធីផងដែរ៕

ដោយ សុក្ខារិន (Yuth)