ពិតជាអស្ចារ្យណាស់! វូងសត្វ​ចង្កៀលខ្យង​រាប់​ម៉ឺន​ក្បាល​កំពុង​រស់នៅ និងបន្ត​ពូជ​ធ្វើ​សំបុក​នៅ​តាម​ដើម​រាំង ស្រុក​កោះអណ្តែត​នៃ​ទឹកដី​ខេត្តតាកែវ

(ខេត្តតាកែវ) ៖ មើលទៅឡើង​ត្រជាក់​ភ្នែកពេលឃើញ​សត្វ​ចង្កៀលខ្យង​ពពាក់​ពូន​គ្នា​យ៉ាងច្រើន និង​ខ្លះ​ទៀត​កំពុងសាសង​គ្នា ហើយមើលទៅពិតជា​ស្រស់​ស្អាត​ណាស់ ខណៈ​សត្វ​ចង្កៀលខ្យង​កំពុង​តែ​ពពាក់​ពូន​គ្នា និង​ខ្លះ​ទៀត​បាន​ហើរ​យ៉ាង​ត្រសង ។ នេះបើតាមក្រសួងបរិស្ថានដែលអង្គភាពសារព័ត៌មាន Sky News ទទួលបាននាព្រឹកនេះ ។

នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ក្នុងភូមិ​សាស្ត្រ ស្រុក​បូ​រី​ជលសារ និង​ស្រុក​កោះអណ្តែត​នៃ​ទឹកដី​ខេត្តតាកែវ មាន​សត្វ​ចង្កៀលខ្យង​រាប់​ម៉ឺន​ក្បាល​កំពុង​រស់នៅ ពិសេស​បាន​បន្ត​ពូជ​ធ្វើ​សំបុក​នៅ​តាម​ដើម​រាំង មាន​ដើម​រាំង​ខ្លះ​រហូត​ដល់​ទៅ​ជិត​៥០​សំបុក ។សូម​បងប្អូន​យើង​នាំ​គ្នា ថែរក្សា​ការពារ​សត្វ​ទាំងនេះ ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស កំពុង​តែ​យកចិត្តទុកដាក់​ក្នុង​ការ​ថែរក្សា​ការពារ​ផង​ដែរ ៕

សម្រួលអត្ថបទ ៖ S.T