គ្រូបង្រៀននៅក្នុងប្រទេសបារាំងម្នាក់ទៀត ស្លាប់ដោយសារភេរវកម្ម

(បារាំង)៖ គ្រូបង្រៀនប្រវត្តិសាស្ត្រជនជាតិបារាំងម្នាក់ទៀត បានស្លាប់ ដោយត្រូវកាត់ក្បាល ពីការវាយប្រហារពីអំពើភេរវកម្ម។

ជនរងគ្រោះ មានអាយុ៤៧ ឆ្នាំ ត្រូវបានគេរាយការណ៍ថា បានបង្ហាញគំនូរជីវចលព្យាការីមហាម៉ាត់ ទៅកាន់សិស្សក្នុងថ្នាក់ ដែលអ្នកគោរពសាសនា អ៊ិស្លាមចាត់ទុកថា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរទៅលើព្រះរបស់ពួកគេ។

ជនបង្កមានអាយុ១៨ ឆ្នាំត្រូវគេរាយការណ៍ថាបានស្រែកថា ព្រះជាម្ចាស់អស្ចារ្យណាស់ មុនពេលធ្វើសកម្មភាពសម្លាប់កាត់ក្បាលគ្រូបង្រៀន។ ភេរវករត្រូវប៉ូលិសបាញ់សម្លាប់ ដោយសារមិនព្រមប្រគល់ខ្លួនឱ្យប៉ូលិសចាប់ខ្លួន។

លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង ប្រធានធិបតីបារាំង បានសន្យាថារដ្ឋាភិបាល នឹងចាត់វិធានការបន្ទាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។

សូមបញ្ជាក់ផងដែរថា ហានិភ័យនៃការវាយប្រហារភេរកម្មនៅប្រទេសបារាំង នៅតែមានកម្រិតខ្ពស់ ដោយសារតែមានមនុស្សជិត១ម៉ឺននាក់(៨,១៣២) ត្រូវបានកំណត់ក្នុងបញ្ជីស្បែកខ្មៅថ្នាក់ជាតិ ពីភាពជ្រុលនិយមផ្នែកសាសនា។

គេនៅចាំបានថា កាលពី ៥ ឆ្នាំមុន (១៣ វិច្ឆិកា ឆ្នាំ២០១៥) ប្រទេសបារាំងរងការវាយប្រហារភេរវកម្មកណ្តាលទីក្រុងប៉ារីស ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣០ នាក់ និងជាង២០០ រយនាក់រងរបួស ក្នុងការវាយប្រហារចំនួន ៦ កន្លែងផ្ទួនៗគ្នានៅប្រទេសបារាំង៕

(ដោយ៖ ឡេង ដេត)