ប្រយ័ត្នផង៖ ខណៈទឹកកំពុងលិចផ្ទះ ស្រាប់តែលិចមុខចោរវៀតណាពីរនាក់ ដើរគាស់ផ្ទះ តែប៉ះចំប្រជាពលរដ្ឋមកទាន់ ព្រួតវាយទ្រមខ្លួន

(កណ្តាល)៖ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចមាត់ទន្លេភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានករណីចោរកម្ម ដោយជនជាតិវៀតណាម២នាក់ ដើរគាស់ផ្ទះលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ តែត្រូវបានប្រជាពលរដ្ឋ ចាប់ខ្លួនបានម្នាក់ ព្រួតវាយស្ទើរស្លាប់ស្ទើររស់ ។

បើតាមកម្លាំងសមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ អ៊ុក សារាក់ ហៅស៊ីធុល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ចំណែកជនសង្ស័យមានគ្នា២នាក់ ដោយសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ឈ្មោះ យើង ណាម ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅម្តុំច្រាំងបាក់ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រីឯបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួន ។

សម្ភារៈបាត់បង់មានដូច ជាតុ កៅអី កញ្ចក់ ខ្សែភ្លើង អាគុយ ឌីណាម៉ូ ទ្វារ និង សម្ភារៈផ្សេងៗមួយចំនួនទៀត ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យនិងបញ្ជូនមកតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕ ដោយ៖ Micheal