លោក ឌី វិជ្ជា​ ចុះសួសុខទុក្ខ​ និងចែកអំណោយជូន ប្រជាពលរដ្ឋរងគ្រោះដោយសារ​ទឹកជំនន់​ ស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង

(ស្វាយរៀង)៖ លោក ឌី វិជ្ជា​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង នៅព្រឹក​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០​ បានចុះសួសុខទុក្ខ​ និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារ​ទឹកជំនន់​ ស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង​។

មានប្រសាសន៍ក្នុងឱកាសនោះ លោក លោក ឌី វិជ្ជា បានអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ត្រូវ​ថែទាំសុខភាពឱ្យបានល្អ ទទួលទានអាហារឱ្យបានត្រឹមត្រូវ ផឹកទឹកដាំឆ្អិនល្អ រស់នៅក្នុងបរិស្ថានស្អាត មានអនាម័យ ត្រូវគេងក្នុងមុងជានិច្ច និងត្រូវមានការប្រុងប្រយត្ន័ចំពោះសត្វអសិរពិសផ្សេងៗនៅពេលទឹកឡើង និងក្រោយស្រកទៅវិញ ជាពិសេសត្រូវមើលក្មេងតូចៗកុំឱ្យលេងទឹក ដែលអាចបណ្តាលឱ្យលង់ទឹកស្លាប់ ធ្វើឱ្យក្រុមគ្រួសារមានវិប្បដិសារីអស់មួយជីវិត ។

ជាមួយគ្នានោះ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ អាជ្ញាធរមូលដ្ឋាន​ កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីខ្ពស់ជួយពលរដ្ឋពីគ្រោះមហន្តរាយនេះ ។

អំណោយដែលបានចែកជូនទាំង៣៤គ្រួសារ ក្នុង១ គ្រួសារទទួលបាន៖​ អង្ករ១០គ.ក្រ,​ មី ១កេស,​ ត្រីខ១យូរ,​ ឆៃប៉ូវ១គីឡូ​,​ ភួយ២​ និងថ្នាំ​ពេទ្យ​មួយ​ចំនួន​ទៀត​ផងដែរ​៕ ដោយ៖ ភូរៈ