លោក ដូណាល់ ត្រាំ ធ្វើដំណើរទៅកាន់ រដ្ឋ២ដើម្បីបន្តធ្វើយុទ្ធនាការបោះឆ្នោត

(អាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងធ្វើដំណើរទៅកាន់រដ្ឋចំនួនពីរ គឺរដ្ឋ Michigan and Wisconsin ដើម្បីជំរុញយុទ្ធនាការឃោស នាបោះឆ្នោត នៅថ្ងៃសៅរ៍នេះ មុនពេលធ្វើ​ដំណើរ​ទៅភាគខាងលិច ខណៈការបោះឆ្នោតនៅអាមេរិកនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី ៣ ដើមខែវិច្ឆិកា​ឆាប់ៗ​​ខាង​មុខនេះ​។ លោក ត្រាំ កំពុងប្រើយុទ្ធសាស្ត្រគៀងគរ និងរក្សាសំឡេងឆ្នោត នៅតាម​បណ្តា​​រដ្ឋដែល​លោក​ធ្លាប់បាន​ឈ្នះ​ឆ្នោត កាលពី៤ ឆ្នាំមុន។

បើតាមការស្ទង់មតិថ្មីៗនេះ បង្ហាញថា សំឡេងគាំទ្ររបស់លោកដូណាល់ ត្រាំ នៅក្នុងរដ្ឋទាំងនោះ កំពុង​រត់​ប្រកិត ​ពីក្រោយសម្លេងគាំទ្រ របស់លោក ចូ បៃឌិន (Joe Biden) បេក្ខជនប្រធានធិបតី និងជាអតីតអនុប្រ​ធានា​ធិប​តីអាមេរិក។

ការបោះឆ្នោតប្រធានាធិបតីអាមេរិក ត្រូវកំណត់សំឡេងឆ្នោតនៅតាមរដ្ឋដែលបានបែងចែក ផ្អែក​ទៅលើចំនួនប្រជាជនរបស់ពួកគេ។ លក្ខណ្ឌដែលឈ្នះសំឡេង ឆ្នោត គឺបេក្ខ​ជនប្រធានាធិបតី ត្រូវតែទទួលបាន ២៧០ សំឡេង ឡើងទៅ នៅក្នុងចំណោម ៥៣៨ សំឡេង។

នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោក បៃឌិន នៅតែរិះគន់លោក ត្រាំយ៉ាងស្រួចស្រាវ ជុំវិញវិធាន​ការ​ការ​ពារ​ការ​រីករាលដាល នៃជំងឺកូវីដ ដែលបានសម្លាប់មនុស្សជាង ២ សែននាក់​នៅលើ​ទឹក​ដី​អា​មេ​រិក​ (217,000)៕

លោក ដូ ណាល់ ត្រាំ ប្រធានាធិបតីអាមេរិក រូបភាព លោក ចូ បៃ ឌិន បេក្ខភាពប្រធានាធិបតីអាមេរិក

(ដោយ៖ ឡេង ដេត)