ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ប្រជុំកម្លាំងរៀបចំដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា

(កំពង់ឆ្នាំង)៖ នៅព្រឹកនេះស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងថ្ងៃទី១៧ ខែតុលា​ ឆ្នាំ​២០២០នេះ​ ត្រូវគេមើលឃើញថាមានសកម្មភាពធ្វើការប្រជុំត្រួតពិនិត្យកម្លាំង ដើម្បីត្រៀមជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលកំពុងជួបគ្រោះជំនន់ទឹកភ្លៀងក៏ដូចជាទឹកទន្លេដែលគេមើលឃើញថាបានកំពុងហក់ឡើងផងដែរ ។

លោកឧត្តមសេនីយ៍ទោ ខូចលី បានបញ្ជាក់អោយដឹងថាកងកម្លាំងនគរបាលខេត្តត្រូវប្រជុំជួរត្រួតពិនិត្យកម្លាំងជារៀងរាល់ថ្ងៃ ដេីម្បីនិងត្រៀមកម្លាំងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនិងទឹកទន្លេដែលគេមើលឃើញផ្នែកខ្លះបានកំពុងតែទឹកបានជន់លិច ខ្លះនៅផ្នែកទំនាប តាមបទបញ្ជារបស់ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ។

កម្លាំងដែលមានវត្តមានចំនួន​ ៣៤៤នាក់
កម្លាំងត្រូវប្រចាំការត្រៀមចុះជួយប្រជាពលរដ្ឋ​ ២៤ម៉ោងលើ២៤ម៉ោងត្រៀមសម្ភារៈ សម្រាប់សង្គ្រោះដែលនឹងរងផលប៉ះពាល់ដោយសារគ្រោះជំនន់ទឹកភ្លៀង។

នៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ2020ស្ថានភាពទឹកហូកាត់ផ្លូវជាតុលេខ៥នេះនៅចំណុចគីឡូម៉ែត្រលេខ 49 ចំណុចស្ពានតាងរាង ក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានទឹកជំនន់ទឹកភ្លៀងបានហូរមកកាត់ផ្លូវប្រវែង 300 ម៉ែត្រគ្រាដែលទំហំទឹកនៃផ្នែកខាងលើខ្លាំងក្រោយហើយការកកាយរបស់មន្ត្រីជំនាញដើម្បីរំដោះទឹកគឺនៅតែធ្វើបន្ត ។

តែទោះបីជាយ៉ាងណានៅកន្លែងកើតហេតុខាងលើគេឃើញមានសមត្ថកិច្ចនគរបាលជាច្រើនកំពុងសម្រួលចរាចរណ៍ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅមកតាមផ្លូវជាតិលេខ 5 នេះផងដែរ ៕

ដោយ សុក្ខារិន (Yuth)