Breaking៖ មនុស្ស ១៣ នាក់ស្លាប់ និងជាង៤០ នាក់រងរបួសដោយការបាញ់មីស៊ីលពីប្រទេសអាមេនី

(បរទេស)៖ យ៉ាងហោចណាស់មានជនស៊ីវិលប្រមាណ ១៣ នាក់បានបាត់បង់ជីវិត និងជាង ៤០ នាក់ផ្សេងទៀត រងរបួស ក្នុងហេតុការវាយប្រហារ ពីប្រទេស អាមីនី បាញ់មីស៊ីល ដាក់ប្រទេស អាសេប៉េហ្សង់នៅមុននេះបន្តិច។ គ្រាប់មីស៊ីមួយគ្រាប់ បានវាយឆ្មក់កំទេចផ្ទះប្រជាពលរដ្ឋក្នុងទីក្រុង អាសេ​ប៉េហ្សង់ ដោយសារជម្លោះក្នុងតំបន់មានការកើនឡើង។

សូមជំរាបថា កិច្ចព្រមព្រៀងលើបទឈប់បាញ់មួយ ហាក់គ្មានតំលៃ ដែលអាជ្ញាធរអាសេប៉េហ្សង់ បានអះអាងថា កងទ័ពប្រទេសអាមេនី ជាអ្នកបាញ់ផ្លោងមីស៊ីល មកលើទីក្រុងហ្គាន់ចា ដែលជាទីក្រុងធំទី២ ក្នុងប្រទេសអាសេប៉េហ្សង់ ដោយធ្វើឱ្យជនស៊ីវិល ១៣ នាក់ស្លាប់ និងជាង ៤០ នាក់រងរបួស៕

(ដោយ៖ ឡេង ដេត)