គ្រូបង្រៀនម្នាក់ដែលត្រូវសម្លាប់ដោយកាត់ក្បាល ទទួលការគម្រាមជាមុនពីឃាតក

(អន្តរជាតិ) ៖ សារព័ត៌មានបារាំងរាយការណ៍ថា លោកគ្រូបង្រៀនជនជាតិបារាំងដែលត្រូវបានពួកឥស្លាមជ្រុលនិយមសម្លាប់ដោយកាត់ក្បាលនៅជាយទីក្រុងប៉ារីសនោះ គឺត្រូវបានឃាតករគម្រាមមុនពេលសម្លាប់ប៉ុន្មានថ្ងៃ។

លោកសាមុយអែល ប៉ាទី បានយករូបត្លុកដែលចុះផ្សាយក្នុងកាសែតបារាំងបង្ហាញពីការប្រមាថចំពោះព្យាការីមហាម៉ាត់ ទៅបង្ហាញសិស្សរបស់គាត់ហើយក៏បង្កឲ្យមានជម្លោះជាមួយសិស្សរបស់គាត់មួយចំនួនដែលជាមូស្លឹមមានដើមកំណើតជាជនជាតិឆែកឈ្នី។ ជនល្មើសមានវយ័១៨ឆ្នាំត្រូវបានប៉ូលីសបាញ់ស្លាប់នៅក្បែរកន្លែងកើតហេតុនោះតែម្តង។

ការសម្លាប់នេះបានកើតមានឡើង ស្របពេលដែលតុលាការកំពុងតែដំណើរក្តីទៅលើសំណុំរឿងបាញ់ប្រហារទៅលើទីស្នាក់ការកាសែត Charlie Hebde នៅទីក្រុងប៉ារីសកាលពីឆ្នាំ២០១៥ដោយពួកសកម្មប្រយុទ្ធអ៊ីស្លាមដដែល ខឹងសម្បារនៅពេលកាសែតនេះបានចុះផ្សាយរូបត្លុកប្រមាថព្យាការីមហាម៉ាត់។ លោកម៉ាក្រុងប្រធានាធិបតីបារាំងបានហៅការសម្លាប់នេះថា ជាអំពើភេរវកម្មរបស់ពួកអ៊ីស្លាមជ្រុលនិយម៕

ប្រែសម្រួល ៖ សារឹទ្ធ (Yuth)