លោកម៉ាក្រុង បានហៅការកាត់ក្បាលគ្រូបង្រៀនម្នាក់ថា ជាការវាយប្រហារភេរវកម្ម របស់ពួកឥស្លាមជ្រុលនិយម

(អន្តរជាតិ)៖ នៅថ្ងៃទី១៧ ខែតុលានេះ លោកប្រធានាធិបតីបារាំងម៉ាក្រុង បានហៅកាតសម្លាប់ ដោយកាត់ក្បាលគ្រូបង្ហរៀនម្នាក់ នៅជាយក្រុងប៉ារីស ថាជាអំពើភេរវកម្មប្រព្រឹត្តដោយពួកឥស្លាមជ្រុលនិយម។

ជនរងគ្រោះនេះ ជាគ្រូបង្រៀន ត្រូវបានគេនិយាយថា មានជម្លោះចម្រូងចម្រាស់ ជាមួយកូនសិស្សរបស់គាត់ អំពីរូបត្លុកមួយ ដែលចុះផ្សាយក្នុងកាសែត ប្រមាថទៅដល់ព្យាការីមហាម៉ាត់។

លោកម៉ាក្រុង បាននិយាយថា គេមិនទាន់បានដឹងថាតើ ជនរងគ្រោះនេះឈ្មោះអ្វីនៅឡើយទេ ប៉ុន្តែជនល្មើស ត្រូវបានប៉ូលីស បាញ់ស្លាប់ហើយ។

លោកបានបញ្ជាក់ថា ពួកគេមិនអាចឈ្នះបានទេ …យើងបានឈ្នះហើយ។

ប៉ូលីសមិនបានបង្ហាញអត្តសញ្ញាណ អ្នកវាយប្រហារនេះទេ ប៉ុន្តែគេដឹងថាជននេះ មានអាយុប្រមាណ១៨ឆ្នាំប៉ុណ្ណោះ និង មានដើមកំណើត ជាជនចាតិឆេកឆឹន កើតនៅទីក្រុងមូស្គូ។

កាលពី៣សប្តាហ៍មុន ក៏មាននមនុស្សម្នាក់ បានវាយប្រហារឲ្យរបួស២នាក់ នៅខាងមុខទីស្នាក់ការទស្សនាវដ្តី ដែលបានចុះផ្សាយរូបត្លុកប្រមាថ ទៅដល់ព្យាការីមហ់ាម៉ាត់ នេះដែរ៕

ដោយ៖សារឹទ្ធ
សម្រួលផ្សាយដោយ៖ ភូរៈ