អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិមិកស៊ិកម្នាក់ ត្រូវបានតុលាការចោទប្រកាន់ ពីបទរត់ពន្ធគ្រឿងញៀន

(អន្តរជាតិ)៖ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ មិកស៊ិក លោក សាល់វ៉ាឌ័រ ជេប៉េដា ត្រូវបានតុលាការចោទប្រកាន់ ពីបទរត់ពន្ធគ្រឿងញៀន និងលាងលុយក្រខ្វក់ ក្នុងអំឡុងពេលដែលលោក ស្ថិតនៅក្នុងតំណែងជារដ្ឋមន្ត្រី។

លោកសាល់វ៉ាឌរ័ ត្រូវបានចាប់ខ្លួននៅឯព្រលានយន្តហោះ ក្នុងទីក្រុងឡូស អង់សឺឡេស កាលបីថ្ងៃព្រហស្បត្តិ៍ (ម៉ោងនៅអាមេរិក) ហើយត្រូវបាននាំខ្លួន ទៅកាន់តុលាការឡូសអង់សឺឡេស នៅថ្ងៃសុក្រ។

លោកត្រូវាបបានចោទប្រកាន់ ពីបទពាក់ពន្ធ័ការនាំចូល ហេរ៉ូអ៊ីន កូកាអ៊ីន ថ្នាំមេតាហ្វេតាមីន និងកញ្ឆា ទៅកាន់សហរដ្ឋអាមេរិក។

តាមច្បាប់អាមេរិក លោកសាល់វ៉ាឌ័រ អាចនឹងត្រូវជាប់ពន្ធនាគារ រយៈពេល១០ឆ្នាំ ឬច្រើនជាងនេះ៕


ដោយ ៖សារឹទ្ធ
សម្រួលផ្សាយ៖ Micheal