បូរីស ចនសុន ធ្ងន់កហើយ…អ្នកជំនួញស្រីអាមេរិកម្នាក់ ប្រកាសថាធ្លាប់មានទំនាក់ទំនងជាមួយ

 

(អន្តរជាតិ)៖ ស្រីសហគ្រិនអាមេរិកម្នាក់ បាននិយាយថា នាងធ្លាប់មានទំនាក់ទំនងជាមួយលោក បូរីស ចនសុន ហើយទំនាក់ទំនងនេះមានតាំងពីលោកចនសុន នៅធ្វើជាអភិបាលទីក្រុងឡុងម្ល៉េះ។

កាសែតដេយ៍លី ម៉េល បានរាយការណ៍ថា អ្នកកាសែតបានសួរនាងថា តើធ្លាប់មានសម្ពន្ធ័ភាពណាមួយជាមួយលោកចនសុនទេ? នាងជេនីហ្វរ៍ អាឃូរី ដែលធ្លាប់ជាអតីតអ្នកបង្ហាញម៉ូតផងនោះ បានឆ្លើយតបមកវិញថា ៖ខ្ញុំគឹតថាវាអត់មានអ្វីដែលត្រូវនិយាយទេ…គឺថាវាអស្ចារ្យណាស់នៅពេលនោះ។

នាងអាឃូរីបាននិយាយទៀតថា នៅពេលនោះ លោក បូរីស ចនសុន បានរៀបការភរិយាទី២ គឺអ្នកស្រីម៉ារីណា វេល័រ រួចទៅហើយ រួចវាក៏ផ្ទុះឡើងនូវចំណង់តណ្ហា ដូចផ្ទាំងទឹកកក ដែលរមៀលធ្លាក់មករូបនាងអីចឹង។

នាងអាឃូរី បានបដិសេធន៍មិននិយាយ ថាតើទំនាក់ទំនងនោះវាជ្រាលជ្រៅប៉ុណ្ណានោះទេ ដោយនាងគ្រាន់តែបញ្ជាក់ថា ជាទំនាក់ទំនងពិសេសខ្លាំងណាស់។

ពេលនេះមជ្ឈដ្ឋានជាច្រើន នៅក្នុងប្រទេសអង់គ្លេស បានទាមទារឲ្យលោកនាយករដ្ឋមន្ត្រីបូរីស ចនសុន ចេញមកបកស្រាយរឿងនេះ ឲ្យបានច្បាស់លាស់៕

ដោយ ៖សារឹទ្ធ
សម្រួលផ្សាយ៖ Micheal