Breaking News៖ ចាប់បានក្រពើរដែលរួចពីកសិដ្ឋានវិញហើយ

(កណ្តាល)៖ សត្វក្រពើរចិញ្ចឹមដែលបានរួចចេញពីកសិដ្ឋានមួយកន្លែងនៅក្រុងតាខ្មៅនោះ ពេលនេះ អាជ្ញាធរចាប់បានវិញហើយ នៅម៉ោង ៦៖៤៥ នាទីល្ងាចថ្ងៃទី ១៧ ខែតុលានេះ។ ព័ត៌មានលម្អិត Sky Brothe Media នឹងផ្សាយជូនបន្តិចទៀតនេះ។

សូមជំរាបថា ក្រពើនេះ បានរួចពីអាងចិញ្ចឹមព្រែកកំពឹស កាលពីប៉ុន្មានថ្ងៃមុន ប៉ុន្តែត្រូវគេប្រទះឃើញកាលពីថ្ងៃទី ១៦ ម្សិលមិញ ស្ថិតនៅក្នុងសំណាញ់ការពារខាងក្រៅអាង ក្នុងកសិដ្ឋានព្រៃកកំពឹ ហើយត្រូវគេតាមចាប់បានវិញ នៅថ្ងៃទី ១៧ ខែតុលានេះ។

លោកកាំង សារិន ម្ចាស់កសិដ្ឋាន​ចិញ្ចឹមក្រពើ​នៅក្នុង​សង្កាត់​ព្រែកកំពឹស​បាន​បញ្ជាក់​ថា សត្វក្រពើ​នោះ ដ្បិត​តែរួច​ចេញពីអាងមែន ប៉ុន្ដែ វាមិនបានទៅណា​ឆ្ងាយទេ គឺស្ថិត​នៅក្នុង​សំណាញ់​ការពារ​ខាងក្រៅ​អាង​ក្នុង​កសិដ្ឋាន​ដដែលទេ ក្រុមការងារ​របស់​លោក​បាន​ចេញស្វែងរក​​ហើយ​បាន​ប្រទះឃើញវា បណ្ដែតខ្លួន​នៅលើផ្ទៃទឹក​នៅក្នុង​សំណាញ់​ការពារ​ក្នុង​កសិដ្ឋាន។

សត្វក្រពើ​មួយក្បាល​នៅក្នុង​កសិដ្ឋាន​ព្រែកកំពឹសនេះ គឺបានរួច​ចេញពីអាង ទៅជាប់​នៅក្នុង​សំណាញ់​ខាងក្រៅអាង​របស់​កសិដ្ឋាន​កាល​ពីព្រឹក​ថ្ងៃទី ១៥ ខែតុលា ដោយវា​ត្រូវបានគេដឹងថា មានទម្ងន់​ប្រហែល ៣០ ទៅ៤០ គីឡូក្រាម។ ក្រោយពី សត្វក្រពើនេះ បានរួច​ចេញពី អាង​ខាង​ម្ចាស់​កសិដ្ឋាន​ក៏បាន​រាយការណ៍​ទៅកាន់​អាជ្ញាធរ​មូលដ្ឋាន​បាន​ដឹងឭ​រួចរាល់​អស់ហើយដែរ។

(ដោយ៖ ឡេង ដេត)