សរុបករណីថ្មីនៃអ្នកឆ្លងជំងឺ កូវីដ១៩ ទូទាំងពិភពលោក ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០

គិតមកទល់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០ នេះ មានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ១៩ សរុបទូទាំងពិភពលោកចំនួន ៨៩,៤៥៤ នាក់ និង អ្នកស្លាប់ចំនួន ១,៦២៧នាក់ ។
យោងតាមទិន្នន័យពីគេហទំព័រ worldometers បានបង្ហាញថា សម្រាប់ម៉ោងនេះប្រទេសដែលមានករណីថ្មីនៃអ្នកឆ្លងច្រើនជាងគេលំដាប់ទីមួយ គឺប្រទេស រុស្ស៊ី ដែលមាន ១៤,៩២២ ករណី ខណៈដែលអ្នកស្លាប់ថ្មីមានចំនួន ២៧៩ នាក់, ទីពីរ ប្រទេស បែលហ្ស៊ិក មាន ១០,១៩២ ករណី អ្នកស្លាប់ថ្មីចំនួន ៣២នាក់ និងទីបី ប្រទេស​ប៉ូឡូញ មាន ៩,៦២២ ករណី ខណៈដែលមានអ្នកស្លាប់ថ្មីចំនួន ៨៤នាក់ ។

សូមបញ្ជាក់ថា បើគិតពីចំនួនអ្នកស្លាប់ និងកើតជំងឺកូវីដ១៩ ចាប់តាំងពីថ្ងៃផ្ទុះឡើងដំបូង រហូតដល់ថ្ងៃទី ១៧ ខែតុលា នេះ សរុបទូទាំងពិភពលោកមានចំនួន ៣៩,៦៥៦,១៤៧ ករណី, ស្លាប់ ១,១១០,២៥០ ករណី និងជាសះស្បើយចំនួន ២៩,៦៩៤,៨៣០ ករណី ៕
ដោយ: KS
ប្រភព៖ worldometers