អាជ្ញាធរកងកម្លាំងកំពុងជម្លៀសប្រជាជនចេញពីតំបន់ទឹកជំនន់នៅខេត្តបន្ទាយមានជ័យ

តាមសេចក្តីរាយការពី មន្រ្តីយោធានៃយោធភូមិភាគ៥ បានឲ្យដឹងថា គិតត្រឹមម៉ោង ៩យប់ថ្ងៃទី១៧ ខែតុលានេះ ទឹកជំនន់ដែលហូរមកពីប្រទេសថៃបានធ្វើការវាយលុកនៅក្នុងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយកម្លាំងកងការពារព្រំដែនលេខ៥០៣។

ប្រតិបត្តិការជួយសង្គ្រោះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន ជាមេបញ្ជាការ បានចុះមកដល់គោលដៅរងគ្រោះភ្លាមៗដើម្បីធ្វើការជួយជញ្ជូនសម្ភារៈ និងត្រៀមជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព បើទឹកនៅតែបន្តឡើងខ្លាំងថែមទៀតនោះ៕

(ដោយ៖ ឡេង ដេត)