មិនមានអ្នកឆ្លងវីរុសកូវីដ-១៩ ថ្មី និងអ្នកជាសះស្បេីយ ដូចគ្នាគិតត្រឹមព្រឹកនេះ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថា មិនមានអ្នកឆ្លងវីរុសកូវីដ-១៩ ថ្មី និងអ្នកជាសះស្បេីយ ដូចគ្នាគិតត្រឹមព្រឹកនេះ។

សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ២៨៣ករណី ក្នុងនោះអ្នកជំងឺ២៨០ បានជាសះស្បើយ។

ដោយឡែកអ្នកជំងឺ៣ នាក់ទៀត ដែលមានបុរស​ជនជាតិ​ឥណ្ឌូណេស៊ី ​បុរស​ជនជាតិ​ខ្មែរ ​និង​ស្ត្រី​ជនជាតិ​បារាំង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​រាជធានី​ភ្នំពេញ​៕ ដោយ៖ Micheal