TOP NEWS៖ ទឹកហូរមកប្រទេសថៃ ធ្វើឲ្យជន់លិចក្នុងស្រុកថ្មពួក

(បន្ទាយមានជ័យ)៖ យោងតាមប្រភពព័ត៌មាន ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះថា ទឹកហូរមកប្រទេសថៃ តាមអូរកំបុត ស្ថិតនៅឃុំគោរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យអាងតាម៉េង ដែលស្ថិតក្នុងឃុំគោកឋិន ស្រុកថ្មពួក ត្រូវបានទទួលរងគ្រោះដោយទឹកជំនន់ និងបានលិចលេីខ្នងអាងទាំងស្រុង នូវកម្ពស់ទឹកលិចលេីខ្នងអាង ០.២ម៉ែត្រ ប្រវែងបណ្តោយអាង ៣៤០០ម៉ែត្រ និងដាច់ខ្នងអាងប្រវែង ៥ម៉ែត្រ ជម្រៅ២ម៉ែត្រ។

ជាមួយនឹងទឹកជំនន់បន្តជន់លិចនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីយប់មិញនេះ នៅភូមិសាស្ត្រស្រុកថ្មពួកខាងលើ បានដឹកនាំកងកម្លាំង ក្រុមការងារ ចុះអន្តរាគមន៍ ជួយជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ។

មេឃបន្តរលឹម អភិបាលខេត្តខាងលើ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នខ្ពស់ ក៉ំធ្វេសប្រហែសអោយសោះ៕ ដោយ៖ Micheal