ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោតនៅ ស្រកចុះជាបណ្តើរៗហើយ

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះថា ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នៅវេលាម៉ោង ៧:៣០ នាទីព្រឹកនេះ រួមមាន  កម្ពស់ទឹកខាងមុខទ្វារ ៥,៦២ ម៉ែត្រ ស្រកចុះ ១,០២ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។

ក្រសួងបានបន្តថា កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៨២ ម៉ែត្រ។ កម្ពស់ទឹកខាងក្រោយទ្វារ ៨,៤៥ ម៉ែត្រ។

ព្រឹកនេះផងដែរ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានបន្តស្រកចុះ ០,២៤ ម៉ែត្រ ធៀបនឹងល្ងាចថ្ងៃម្សិលមិញ៕ ដោយ៖ Micheal