បុរសម្នាក់ដែលធ្លាប់ដៀលខ្មែរមួយចំនួនថាជាប្រជាជនថោកទាប បានចេញមុខដៀលនាយពាក់មី កប់ៗមាត់ទៀតហើយ…

ក្រោយពីមានគណនីផេកមួយមានឈ្មោះថា “កំប្លែង ពាក់មី Pek mi comedy” បានបង្ហោះសារនិយាយពីបញ្ហាមួយដែលគេមិនគួរទិញទឹកឃ្មុំចិញ្ចឹមយកទៅធ្វើឱសថឬប្រើប្រាស់រួចមក ស្រាប់តែបុរសម្នាក់មានឈ្មោះថា នី ណាក់ ​មានគណនីផេកឈ្មោះថា “IMAN-KH” ដែលធ្លាប់ដៀលថាខ្មែរមួយចំនួនជាប្រជាជនថោកទាប កាលពីមួយរយៈពេលមុននោះ ពេលនេះបានចេញមុខមកដៀលនាយ ពាក់មី ម្នាក់ទៀតថាជាមនុស្សល្ងង់តែធ្វើចេះ។

ក្នុងគណនីផេកដែលមានឈ្មោះដូចខាងលើ បុរសរូបនេះបានបង្ហាញសារសំដៅដល់នាង ពាក់មី ថា៖ “ល្ងង់ប្រឹងធ្វើចេះ នេះគឺ អាពែកមី ។ ខ្លួនឯងរកស៊ីលក់ស្រាបៀរ មិនគិតពីផលប៉ះពាល់ដល់សង្គមខ្លះផង? លោកឯង និយាយចឹង ក្នុងនាមជាមនុស្សល្បី តារា និយាយបែបនេះ គឺសម្លាប់មុខរបរចិញ្ចឹមឃ្មុំរបស់កសិករខ្មែរ យ៉ាងចំហ។ សូមចេញសេចក្តីកែតម្រូវភ្លាម បើនៅចង់ទទួលបានការគាំទ្រពីមហាជនតទៅទៀត។ នេះជាចំណីរបស់ឃ្មុំ ដែលគេផលិតឡើងសំរាប់អោយឃ្មុំស៊ីជាបណ្តោះអាសន្ន នៅពេលចាំបាច់ ខ្វះផ្កា ឬភ្លៀងខ្លាំង។ វាផ្សំឡើងពី ម្សៅលំអងឃ្មុំ ម្សៅសណ្តែក ម្សៅទឹកដោះគោ ស្ករស ដែលវាគ្មានផលប៉ះពាល់អ្វីដល់គុណភាពទឹកឃ្មុំឡើយ។ ក្នុងពិភពលោក ប្រទេសច្រើនណាស់ដែលចិញ្ចឹមឃ្មុំ ដូច្នេះ អាពែកមី គួរបើកភ្នែកមើលផង”

ឆ្លើយតប ទៅបុគ្គលរូបនេះវិញទាំងហួសចិត្តនាយ ពាក់មី ក៏បានចេញមុខបញ្ជាក់យ៉ាងច្បាស់ៗឱ្យដឹងថា៖ “អាប៉ិនេះល្ងង់ខ្លួនឯង​ មកជេរខ្ញុំអាល្ងង់​ ! អាប៉ិហ្នឹធ្លាប់ដៀលមើលងាយខ្មែរអ្នកក្រម្តងហើយ​  បងប្អូនជួយស៊ែឱ្យដល់អាប៉ិហ្នឹងផង​ ថាផេកខ្ញុំពិតមានតែ១នេះទេ​ ដែលមានបងប្អូន Like ជាង ១ លាន Like. (​ chem chanra​ ចែម​ចាន់រ៉ា​ )ចំណែកផេកផ្សេងៗគឺក្លែងក្លាយទាំងអស់​ ! ! សូមអង្វរអស់លោកដែលយករូបខ្ញុំទៅបង្កើតផេកក្លែងក្លាយដើម្បីប្រយោជន៍ផ្ទាល់ខ្លួន​ មុននឹងផុសអី​ សូមគិតពីកិត្តិយសខ្ញុំផង​ ខ្លាំងត្រង់ដាក់លេខទូរសព័ខ្ញុំទៀត​ផេកនឹង​ ! ! !”

គួរបញ្ជាក់ថា បុគ្គលឈ្មោះ នី ណាក់ នេះធ្លាប់បានចេញមុខនិយាយរិះគន់ប្រជាពលរដ្ឋខ្មែរ តាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ម្ដងថា៖ “អ្នកដែលជំពាក់លុយធនាគារហើយស្នើសុំសម្តេចនាយករដ្ឋមន្ត្រីជួយ គឺ ជាមនុស្សចោលម្សៀតគ្មានបានការ ។ ធនាគារជាស្ថាប័នឯកជនសុទ្ធសាធ មិនមែនស្ថាប័នរដ្ឋឡើយ ។ តួនាទី នាយករដ្ឋមន្ត្រីគ្មានអំណាចឬច្បាប់ណាមួយទៅលូកដៃចូលដល់ការរកស៊ីឯកជននោះឡើយ ។ អ្វីដែលយើងស្នើសុំទៅសម្តេច គឺ យើងជាប្រជាជនដែលថោបទាប”។ ក្រោយការសរសេរខ្លឹមសារទាំងនេះ បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើននាក់ ផ្ទុះកំហឹងយ៉ាងខ្លាំង ទើបក្រោយមកបុរសរូបនេះ បានលុបចោលសំណេរនេះវិញ និង បានចេញឃ្លីបវីដេអូសុំទោសជាសាធារណៈទៀតផង៕

ដោយ៖ ភូមិន្ទ​