មនុស្សជាច្រើននាក់រងរបួសយ៉ាងដំណំ ក្នុងករណីរថយន្តហាយទ្បែនឌ័រ ក្រទ្បាប់ធ្លាក់ផ្លូវ

កោះកុង៖រថយន្តហាយទ្បែនឌ័រមួយគ្រឿងបានបែកកង់ក្រឡាប់ធ្លាក់ចិញ្ចើមផ្លូវ នៅវេលាម៉ោង ៨ៈ១៩ នាទីព្រឹកនាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលគីឡូម៉ែតលេខ ៥៤-៥៥ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

សម្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កហេតុដោយខ្លួនឯងនេះ ពាក់ស្លាកលេខ ភ្នំពេញ 2AG -2124 ពណ៌ទឹកប្រាក់ ធ្វើដំណើរពីភ្នំពេញ ទៅកោះស្តេច បើកបរដោយឈ្មោះ ឡុ សុភាព ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅភូមិ ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងអ្នករួមដំណើរចំនួន ៥ នាក់ មកដល់ចំណុចកើតហេតុ ក៏បែកកង់ក្រោយខាងស្តាំ ក្រឡាប់ធ្លាក់ចិញ្ចើមផ្លូវដោយខ្លួនឯង បណ្តាលឲ្យរងរបួសចំនួន ០៤ នាក់ (ស្រី ០២នាក់) ក្នុងនោះម្នាក់រងរបួសធ្ងន់។

ក្រោយកើតហេតុ កម្លាំងជំនាញបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមណ្ឌលសុខភាព ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ៕