ចាប់​ពី​ឆ្នាំ ១៩៩៣ មក កម្ពុជាធ្លាប់​មាន​ឯកអគ្គរាជទូត​ ប្រចាំ​ប្រទេស​ថៃ ប៉ុន្មាន​រូប?

(ភ្នំពេញ)៖ ចាប់តាំងពីអាណត្តិទី១ នៃរាជរដ្ឋាភិបាលកម្ពុជា (ឆ្នាំ ១៩៩៣) មក ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ មាន​ចំនួន ៦រូប។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ របស់​ស្ថានទូត​កម្ពុជា ប្រចាំ​រាជធានី​បាងកក ប្រទេស​ថៃ។

ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ ទាំង ៦រូប រួមមានដូចខាងក្រោម៖

១. លោក អេង រ៉ូឡង់ (ឆ្នាំ ១៩៩៣ ដល់ឆ្នាំ ១៩៩៩)
២. លោក អ៊ុង ស៊ាន (ឆ្នាំ ១៩៩៩ ដល់ ២០០៨)
៣. លោកស្រី យូ អយ (ឆ្នាំ ២០០៨ ដល់ ២០១៤)
៤. លោកស្រី អ៊ាត ​សោភា (ឆ្នាំ ២០១៤ ដល់ ២០១៧)
៥. លោក ឡុង វិសាលោ (ឆ្នាំ ២០១៧ ដល់ ២០១៩)
៦. លោក អ៊ូក សោភ័ណ (ឆ្នាំ ២០១៩ ដល់បច្ចុប្បន្ន)