ឃ្លាំងផ្ទុកឥវ៉ាន់ត្រូវបានអគ្គិភ័យឆាបឆេះទាំងកណ្តាលអាធ្រាត្រ​ ផ្អេីលដល់រថយន្តពន្លត់ចុះមកអន្តរាគមន៍

រាជធានីភ្នំពេញ​ ៖​អគ្គិភ័យមួយបានឆេះយ៉ាងសន្ធោសន្ធៅ​ ចេញពីឃ្លាំងផ្ទុកឥវ៉ាន់មួយកន្លែង​ ក៏បង្កការភ្ញាក់ផ្អេីលទាំងកណ្តាលអាធ្រាត្រ​  ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ៦៣ កែងនិងផ្លូវលេខ២១៤ ក្នុងសង្កាត់បឹងរាំង​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ នាវេលាម៉ោង០៣ រំលងអធ្រាត្រឈានចូលថ្ងៃទី ១០ ខែមេសាឆ្នាំ ២០១៩ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ ៖​ មុនកើតហេតុ​ គេបានឃើញ​មានផ្សែងហុយចេញពីចំណុចកើតហេតុខាងលើ​ យ៉ាងខ្មួលខ្មាញ់​ ស្រាប់តែ​ភ្លាមៗនោះដែ​ មានអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅ​ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានអោយបានដឹង​ នឹងទាក់ទងទៅខាងរថយន្តពន្លត់អគ្គីភ័យ​ ឱ្យចុះមកអន្តរាគមន៍ៗភ្លាមតែម្តង​ ។

ភ្លាមៗនោះដែ ក្រោយមក​រថយន្តពន្លត់អគ្គីភ័យបានចុះមកដល់កន្លែងកេីតហេតុ​ នឹងប្រេីពេលប្រហែល១០នាទី​ ទេីបភ្លេីងរលត់ទៅវិញរ​ ជាស្ថានពរ​ ។

ក្នុងករណីអគ្គិភ័យខាងលើនេះរថយន្តពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តបាញ់អស់ចំនួន ២គ្រឿង​ ហេីយមិនទាន់ដឹងច្បាស់ថាបណ្តោយមកពីមូលហេតុអ្វីនោះទេ​ ខណ:ដែលសមត្ថកិច្ចនឹងកម្លាំងជំនាញកំពុងធ្វេីការជ្រាវស្រាវ​ ។

ចំណែកសម្ភារៈនិងការខូចខាតនៅក្នុងទីតាំងឃ្លាំងផ្ទុកឥវ៉ាន់ខាងលើ​ នៅមិនទាន់ដឹងចំនួនពិតប្រាកដនោះទេ​ ៕