រថយន្តលុចសុីសGS300 បើកបរ​បុករថយន្តកុងតឺន័រ ក្រោមស្ពានអាកាស៧មករា លាន់ដូចរន្ធះ!!

ភ្នំពេញ៖ រថយន្តលុចសុីសGS300មួយគ្រឿងទៅបុកថយន្តកុងតឺន័រ ក្រោមស្ពានអាកាស៧មករាបណ្តាលឲ្យ ខ្ទេចកាងខាងមុខខូចខាតយ៉ាងដំណំ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២ៈ៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្រោមស្ពានអាកាស៧មករា តាមបណ្តោយផ្លូវសហពន្ធ័រុស្សីកែងនឹងផ្លូវ៥៩៨ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តលុចសុីសGS-300 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពរញ2Q-8533 ធ្វើដំណើរ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ផ្លូវក្រោមស្ពាន ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតបុករថយន្តកុងតឺន័រមួយគ្រឿងម៉ាក FUSO ក្បាលពណ៌ទឹកប្រាក់ ពាក់ស្លាកលេខតាកែវ 3A-1860 បើកបរដោយបុរសម្នាក់រួមនឹងបុរសម្នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង ឆ្លងមកផ្លូវ៥៩៨ ចំកាងការពាររថយន្ត ចំហៀងខាងស្តាំបណ្តាលរងការខូចខាតកាងខាងមុខ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកដល់បានឲ្យភាគីទាំសងខាងសម្របសម្រួលគ្នាដោយភាគីរថយន្តកុងតឺន័របានចេញសំណងទៅឲ្យភាគីរថយន្តលុចសុីសចំនួន៨០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕