រន្ធត់ណាស់! រថយន្តបុកគ្នាទាំងព្រឹក ចាក់ទឹកកកពេញផ្លូវ ស្លាប់ ៣នាក់ និងរបួស ៤នាក់ នៅស្រុកភ្នំស្រួច!

(កំពង់ស្ពឺ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងរថយន្តដឹកទឹកកក បុករថយន្តហាយទ្បែនឌ័រពេញទំហឹង បណ្តាលឲ្យស្លាប់មនុស្ស ០៣នាក់ និងរបួសធ្ងន់ស្រាល៤នាក់។

កើតហេតុនៅវេលាម៉ោង ០៥ និង២០នាទីព្រឹក១០ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៦៣-៦៤ ស្ថិតក្នុងភូមិក្រាំងខ្វាវ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕