ឃាតកម្ម​ប្ដីអារ ក សម្លាប់ប្រពន្ធ​​​ ​បាន​​​រត់​​​ទៅ​​​ចង​​.​ក​​​សម្លាប់ខ្លួន​​​តាម​​​ក្រោយ​

បន្ទាប់​ពី​មាន​ឃាតកម្ម​កើត​ឡើង​កាល​ពី​ម៉ោង​ប្រមាណ៩ យប់​មិញ​នេះ អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន ដែល​ស្គាល់​ជន​រង​គ្រោះ​ជា​អ្នក​ធ្វើ​ការ​នៅ​ធនាគារ ABA បាន​នាំ​គ្នា​បង្ហោះ​សារ​រំលែក​ទុក្ខ និង​បង្ហាញ​ការ​សោក​ស្ដាយ​ពន់​ពេក។ ជន​រង​គ្រោះ​ដែល​មាន​គណនី Facebook ឈ្មោះ Siv Yean ជា​មនុស្ស​ស្លូត​បូត និង​រួសរាយ ហើយ​មាន​អ្នក​ស្រលាញ់​រាប់​អាន​ច្រើន​នៅ​កន្លែង​ការងារ តែ​បែរ​ជា​មាន​អាយុ​ខ្លី​បែប​នេះ។

គួរ​បញ្ជាក់​ថា នៅវេលា​​​ម៉ោង​​​ជិត​​៩​​យ​​​ប់ ថ្ងៃទី​​០៩ ខែ​​​មេសា ឆ្នាំ​​២០១៩​​នេះ មាន​​​ករណី​​​ឃាតកម្ម​​​បង្ក​​​ឲ្យ​​​មាន​​​ភ្ញាក់ផ្អើល ដោយ​​​បុរស​​​ជា​​​ប្តី​​​បាន​អារ​​.​​ក​​​សម្លាប់​​​ប្រពន្ធ​​​របស់​​​ខ្លួន ហើ​​​យ​បាន​​​រត់​​​ទៅ​​​ចង​​.​​ក​​​សម្លាប់ខ្លួន​​​តាម​​​ក្រោយ​។ មូលហេតុ​​​នៃ​​​ការ​​​សម្លាប់​​​ប្រពន្ធ និង​​​ធ្វើ​​​អត្តឃាត​​​តាម​​​ក្រោយ​​​នេះ គឺ​​​ដោយសារ​​​តែ​​​មាន​​​រឿង​​​ឈ្លោះ​​​ទាស់​​​ទែង​​​ជា​​​ប្រចាំ ពេល​​​ប្រពន្ធ​​​សុំ​​​លែង ក៏​​​កើត​​​ជា​​​រឿង​​​សោកនាដកម្ម​​​បែប​​​នេះ​​​តែ​​​ម្ដង។
ហេតុការណ៍​​​នេះ ស្ថិតនៅក្នុង​​​ផ្ទះល្វែង មួយកន្លែង ក្នុង​​​ភូមិ​​​តា​​​ឡី សង្កាត់​​​ដង្កោ ខណ្ឌដង្កោ រាជធានី​​​ភ្នំពេញ ដោយ​​​បន្សល់ទុក​​​កូនស្រី​​​អាយុ​​៣​​ឆ្នាំ​​​ម្នាក់​​​។ បើ​​​សេចក្ដី​​​រាយការណ៍​​​ពី​​​ភ្នាក់ងារ Fresh News ដែល​​​កំពុង​​​ចុះទៅ​​​ព័​​​ត៌មាន​​​ផ្ទាល់​​​នៅ​​​កន្លែងកើតហេតុ បាន​​​បញ្ជាក់ថា នៅពេល​​​នេះ កម្លាំង​​​សមត្ថកិច្ច​​​កំពុង​​​ចុះទៅ​​​ទីតាំង​​​កើ​​​ត​​​ហេតុ ដើម្បី​​​ធ្វើ​​​ការស្រាវជ្រាវ ខណៈ​​​មូលហេតុ​​​មិនទាន់​​​ដឹង​​​ច្បាស់​​​នៅឡើយ​​​ទេ​​​។​​​
​​​លោក ជឹម ស៊ីថា អធិការ​​​ន​​​គ​​​រ​បាល​​​ខណ្ឌដង្កោ បាន​​​បន្ថែមថា ស្ដ្រីរ​​​ង​​​គ្រោះ​​​ដែល​​​ត្រូវ​​​ប្ដី​​​អា​​​រក​​​សម្លាប់ បម្រើ​​​ការងារ​​​នៅ​​​ធនាគារ ABA ហើយ​​​បុរស​​​ជា​​​ប្ដី​​​បម្រើ​​​ការងារ ជា​​​បុគ្គលិក​​​ក្រុមហ៊ុន​​​ឯក​​​ជន​​​មួយកន្លែង​​​។ ​​​លោក​​​អធិការ​​​បញ្ជាក់​​​ទៀតថា មូលហេតុ​​​ជំ​​​ហ៊ាន​​​ដំបូ​​​ង​​​ដោយ​​​យោងតាម​​​ការសាកសួ​​​រ​​​ទៅកាន់​​​សាច់ញាតិ គឺ​​​គ្រួសា​​​រលើ​​​នេះ​​​តែងតែ​​​ឈ្លោះ​​​គ្នា​​​ជារឿយៗ ហើយ​​​រហូតដល់​​​ប្រពន្ធ​​​សុំ​​​លែងលះ ទើប​​​កើតមាន​​​ករណី​​​នេះ​​​តែម្ដង​​​។​​​
អ្វី​​​ដែល​​​គួរ​​​ឲ្យ​​​សោ​កស​ង្រែ​​​ង​​​នោះ បន្ទាប់ពី​​​ការស្លាប់​​​របស់​​​ពួកគេ​​​ទាំង​​២​​នាក់ គឺ​​​បាន​​​បន្សល់ទុក​​​កូនស្រី​​​អាយុ​​៣​​ឆ្នាំ​​​ម្នាក់​​​ឲ្យ​​​នៅ​​​កំព្រា និង​​​មិនដឹងថា​​​ឪពុកម្ដាយ​​​ស្លាប់​​​នោះទេ​​​។ ពេល​​​នេះ សមត្ថកិច្ច​​​កំពុង​​​ការពារ​​​កន្លែង​​​កើត​​​ហេតុ ដើម្បី​​​ធ្វើ​​​ការ​​​ស៊ើប​​​អង្កេត​​​បន្ត និង​​​ទុក​​​ឱ្យ​​​កម្លាំង​​​ជំនាញ​​​ចុះ​​​ទៅ​​​ពិ​និត្យ​​​សាកសព​៕ ​​