មន្ទីរសុខាភិបាល បើកសន្និបាតបូក សរុប សម្ធិទ្ធផលសុខាភិបាលឆ្នាំ២០១៨ និងលើកទិសដៅ ការងារឆ្នាំ២០១៩

(កោះកុង)៖ មន្ទីរសុខាភិបាលខេត្តកោះកុង បានរៀបចំបើកសន្និបាត បូកសរុបសម្ធិទ្ធផល សុខាភិបាលឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ នៅថ្ងៃទី១០ខែមេសាឆ្នាំ២០១៩ ស្ថិតនៅសាលប្រជុំ មន្ទីរសុខាភិបាលខេត្តកោះកុង ដោយក្រោមវត្តមាន លោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្តកោះកុង លោកវេជ្ជៈបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង និងមន្ត្រីក្រោមឱវាទ និងមន្ត្រីរាជការគ្រប់ស្ថាប័ន្ន និងអង្គការជាដៃគូសុខាភិបាលផងដែរ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលបានថ្លែងថា៖ អភិបាលកិច្ចប្រព័ន្ធសុខាភិបាល បានផ្តោតទៅលើការ លើកកម្ពស់តួនាទីដឹកនាំ សមត្ថភាពនិយតកម្ម និងការសម្របសម្រួល សហការអន្តរវិស័យ និងការចូលរួមរបស់សហគមន៍ ក្នុងការពិនិត្យតាមដានប្រសិទ្ធិភាព នៃការផ្តល់សេវ៉ាសុខាភិបាល តាមរយៈការចុះអភិបាលជាប្រចាំ របស់គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងវេទិការសាធារណៈ។ល។
ការពង្រីកការអនុវត្តន៍ ច្បាប់គ្រប់គ្រងសេវ៉ា សុខាភិបាលឯកជនដោយក្នុងនោះផងដែរ ហើយមន្ត្រីជំនាញ បានចុះត្រួតពិនិត្យ និងតាមដានសេវាឯកជន ឱសថស្ថានរង និងកន្លែងលក់ឱសថបុរាណ។ ក្នុងនោះផងដែរ យើងបានខិតខំស្រាវជ្រាវ រកប្រភពឱសថក្លែងក្លាយ ឱសថអត់បិតល័តប័ត្រ និងឱសថដែលក្រសួងហាមឃាត់ និងលក់ឱសថខុសច្បាប់។

លោកវេជ្ជៈ ទៅ ម៉ឹង បានបញ្ជាក់ថា៖ មន្ទីរសុខាភិបាល និងបន្តទិសដៅការងារឆ្នាំ២០១៩ ដើម្បីបន្តលើកកំពស់ ការអនុវត្តន៍យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តសុខាភិបាល ២០១៦ដល់២០២០ ក្នុងវិស័យសុខាភិបាលក្នុងខេត្ត ដើម្បីពង្រឹងលទ្ធភាព ជូនប្រជាពលរដ្ឋទទួលបាន នូវការប្រើប្រាស់សេវាអប់រំ លើកកំពស់សុខភាពសេវាបង្គោល ការព្យាបាលនិងថែទាំស្តារ និតិសម្បទាប្រកប ដោយគុណភាព សុខភាពប្រសិទ្ធិភាពនិងសមធម៌។

លោកស្រី ឈុន រ៉ាវុធ អភិបាលរងបានថ្លែង៖ មន្ទីរសុខាភិបាលខេត្ត ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការស្វែងរកនិងដោះស្រាយ អោយបានទាន់ពេលនូវ ឬសគល់នៃបញ្ហាទាំងអស់ ដែលបានកើតឡើង ក្នុងរបាយការណ៍សមិ្ធទ្ធផលវិស័យសុខាភិបាល ហើយចាំបាច់ត្រូវដោះស្រាយ រាលបញ្ហាទាំងនេះ អោយមានប្រសិទ្ធិភាពនិងនិរន្តភាពប្រកប ដោយទទួលខុសត្រូវខ្ពស់បំផុត។

លោកស្រីបានបន្តថា មន្ត្រីសុខាភិបាលត្រូវតាមដាន និងត្រួតពិនិត្យអោយបានជាប់ជាប្រចាំការ ធ្វើអនាម័យចំនីអាហារ សម្រាប់សុខភាពមនុស្សជាតិ គឺជាកិច្ចការមិនត្រូវពន្យាពេល ឬអែរអង់ឡើយ គ្រប់អាហារដ្ឋាន ភោជនីដ្ឋាន ផ្ទះសំណាក់សណ្ឋាគារ ត្រូវតែមានការត្រួតពិនិត្យ អនាម័យពីមន្ទីរសុខាភិបាល ព្រោះថាកក្តាជំងឺភាគច្រើន គឺកក្តាខ្វះកាអនាម័យ អាហារដែលមានលាយសាធាតុគីមី ទាំងពេលផលិតការវេចខ្ចប់ការចែកចាយ និងពេលទទួលទានអាហារ ដូចនេះត្រូវគិតពីចំណីអាហារ មុនពេលផលិត ពេលគិតពីការប្រើប្រាស់ឱសថ ហើយអាជ្ញាធរដែនដីគ្រប់លំដាប់ថា្នក់ ត្រូវគិតពីចំណីអាហារ ក្នុងកិច្ចដំណើរការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ពិសេសលើការងារបន្ទាន់ ដែលផ្នែកសុខាភិបាលតម្រូវការ៕