ស្ត្រីម្នាក់ស្លាប់យ៉ាងអាណោយអាធ័ម ព្រោះតែចោរឆក់កាបូប

ភ្នំពេញ ៖ ករណីឆក់គួរឲ្យរន្ធត់ដែរជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ កំពុងជិះម៉ូតូឌុបតាមផ្លូវ បណ្តាលឲ្យស្ត្រីរងគ្រោះ ធ្លាក់ពីលើម៉ូតូ បែកក្បាលហូរឈាមពេញផ្លូវ រងបួសធ្ងន់ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍។

ហេតុការណ៍នេះបានកេីតឡេីងកាលវេលាម៉ោង០៦:១០នាទីព្រឹកព្រលឹម ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩ នៅចម្ងាយ៧០០ម៉ែត្រ ពីស្ពានអាកាសស្ទឹងមានជ័យ ស្ថិតតាមផ្លូវមុនីរ៉េត(២១៧) សង្កាត់បឹងសាឡាង ខណ្ឌទួលគោករាធានីភ្នំពេញ។

តាមសម្ដីរបស់បុរសម្នាក់មានឈ្មោះ សំ ផល ភេទប្រុស អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បានប្រាប់ថា នៅមុនកេីតហេតុ គាត់បានឌុបស្រ្តីរងគ្រោះខាងលេី ដែលបានហៅម៉ូតូគាត់ ជិះចេញពីផ្សារដេីមគ ត្រលប់ទៅម្ដុំបឹងក្រពេី នៅផ្លូវវេងស្រេង ក្នុងតំលៃ១០,០០០មុឺនរៀល ទៅវិញទៅមក ហេីយមិនស្គាល់ឈ្មោះទេ ដឹងតែសព្វថ្ងៃ គាត់ធ្វេីការផ្នែកចុងភៅ នៅអាហារដ្ឋានមួយកន្លែង ម្ដុំផ្សារអូឡាំពិក អាយុប្រហែលជាង៤០ឆ្នាំ។

បុរសជាអ្នករត់ម៉ូតូឌុបបន្តថា ខណៈពេលដែលគាត់បេីកម៉ូតូឌុបស្ត្រីរងគ្រោះខាងលេីមកដល់កន្លែងកេីតហេតុ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង ឌ្រីមសង់ សេ១២៥ ពណ៍ខ្មៅ (មិនចាំស្លាកលេខ) បេីកស្របទិសគ្នាក្នុងទិសដៅ ពីស្តុបផ្សារដេីមគ មកស្ពានអាកាសស្ទឹងមានជ័យ តាមមកពីក្រោយមកអែបនៅខាងឆ្វេងដៃ ធ្វេីសកម្មភាព ឆក់កាបូបស្ពាយ ពណ៍ផ្កាឈូក របស់ជនរងគ្រោះ ដែលគាត់មិនហ៊ានស្ពាយផង សុខចិត្តកាន់នៅនិងដៃ ទេីបទាញយកកាបូបនោះរហូតដាច់ខ្សែ និងធ្លាក់នារីរងគ្រោះពីលេីម៉ូតូ បោកក្បាលនឹងថ្នល់ សន្លប់ស្តូកស្តឹង តែម្តង

ចំណែគជនសង្ស័យបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោលទៅ បន្សល់តែជនរងគ្រោះនៅកណ្ដាលផ្លូវទាំងថ្លុកឈាម ហេីយស្រែកឲ្យគេជួយ ក្រោយមកក៏មានរថយន្តសង្រ្គោះបន្ទាន់ និងមានសមត្ថកិច្ចចុះមកអន្តរាគមន៍ប៉ុន្តែជនសង្ស័យរត់គេចបាត់ បណ្ដាលឲ្យស្រ្តីរងគ្រោះ អាយុប្រហែលជាង៤០ឆ្នាំ របួសធ្ងន់បែកក្បាល សន្លប់ស្តូកស្តឹង កណ្ដាលផ្លូវតែម្ដង រួចក៏មានរថយន្តសង្រ្គោះគ្លីនិកឯកជន ហុងហាក់ មកដឹកយកទៅព្យាបាលហេីយ ។