ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព

(ស្វាយរៀង) ៖ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ហេង សុខណាង ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នាថ្ងៃសៅរ៍ ៨កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពសម្រាប់អនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០២០ និងប្រចាំឆ្នាំ២០២១ ដោយមានការចូលរួមពីឯកឧត្តមអនុប្រធាន និងលេខាធិការដ្ឋានក្រុមការងារយុវជនគណបក្សខេត្តជាច្រើននាក់ ។

សូមបញ្ជាក់ថា ជាលទ្ធផល កិច្ចប្រជុំសម្រេចទទួលបាននូវសេចក្តីព្រាងចុងក្រោយ នៃផែនការសម្រាប់អនុវត្តបន្ត និងតារាងពេលវលាអនុវត្តនៅក្នុងត្រីមាសទី៤នៃឆ្នាំ ២០២០ ព្រមទាំងផែនការសម្រាប់ឆ្នាំ២០២១៕

សម្រួលអត្ថបទ ៖ S.T