អ្នកចាញ់ដេកពេទ្យ!!! អ្នកឈ្នះទៅដេកគុក!!!

ខេត្តបាត់ដំបង៖​ក្មេងស្ទាវចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីប្រើហិង្សាដេញកាប់គ្នាយ៉ាងអណាធិបតេយ្យនៅតាមដងផ្លូវ បណ្តាលឲ្យមានអ្នករងរបួស ករណីកើតឡើងនៅម៉ោង១០យប់ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៩ ក្នុងក្រុមទី៦ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចនបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ សួន វីន ភេទប្រុស អាយុ ១៩ឆ្នាំ (ភាគីខាងក្រុមឯកភ្នំ) ,ទី២ឈ្មោះ ឃា សុខីម ភេទប្រុស អាយុ ១៦ឆ្នាំ , ទី៣ឈ្មោះ ប៊ុន ណាថា និងទី៤ឈ្មោះ ថង់ ភាព ភេទប្រុស អាយុ ១៨ឆ្នាំ។

សមត្ថកិច្ចបានធ្វើការ ដកហូតវត្ថុតាងរួមមាន ម៉ូតូចំនួន ១គ្រឿង និងដាវចំនួន១ដើមផងដែរ។

បច្ចុប្នន្ន ជនសង្យ័យទាំង២ក្រុមខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់៕