បុរស​ម្នាក់​​បង្ហាញ​សមត្ថភាព​ពត់​ពែន​ខ្លួន ឃើញ​ហើយ​គួរ​ឲ្យ​ខ្លាច (វីដេអូ)

ប្រិយ​មិត្ត​ដែល​ធ្លាប់​ទស្សនា​រឿង​បែប​ភ័យ​រន្ធត់ ដូច​ជា​រឿង “The Walking Dead”, “Insidious” និង​រឿង​បែប​រន្ធត់​ញាប់​ញ័រ​ផ្សេង​ៗ​ទៀត ប្រាកដ​ជា​មាន​ការ​ភ័យ​ខ្លាច​នឹង​តួអង្គ​ខ្មោច​ក្នុង​រឿងទាំង​នោះ​ជាក់​ជា​មិន​ខាន។

ឧទាហរណ៍​ថា ប្រសិន​ប្រិយមិត្ត​ជួប​ផ្ទាល់​នឹង​មនុស្ស​ដែល​គួរ​ឲ្យ​ខ្លាច​ប្រៀប​ដូច​ជា​តួអង្គ​ខ្មោច​ទាំង​នោះ​វិញ តើ​អ្នក​ទាំងអស់​គ្នា​នឹង​ធ្វើ​យ៉ាង​ណា? ប្រាកដ​ណាស់ ពិត​ជា​ស្រែក​ទាល់​តែ​បែក​សំឡេង​ ញ័រ​ខ្លួន​ញ័រ​ប្រាណ​អស់។

ជាក់​ស្ដែង បុរស​ម្នាក់​ឈ្មោះ Troy James ជា​អ្នក​ជំនាញខាងពត់​ពែន​ខ្លួន បាន​ឡើង​បង្ហាញ​សមត្ថភាព​រក្នុង​​កម្មវិធី “SHOWTIME AT THE APOLLO”។ ការ​បង្ហាញ​សមត្ថភាព​​ពត់​ពែន​ខ្លួន​របស់​លោក ទន់​ខ្លាំង​ប្រៀប​ដូច​ជា​គ្មាន​ឆ្អឹង​ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ រួម​ទាំង​ពិធី​ករ​ក្នុង​កម្មវិធី​មាន​ការ​ភ្ញាក់​ផ្អើល និង​ភ័យ​ខ្លាច​ជា​ខ្លាំង។

ទស្សនា​វីដេអូ​ខាង​ក្រោម៖