ខេត្តកណ្តាលបើកការប្រកួតកីឡាតេក្វាន់់ដូ WT និងកីឡាចំបាប់ជើងឯកថ្នាក់ខេត្ត២០២០

(កណ្តាល) ៖ មន្ទីអប់រំយុវជន និងកីឡា ខេត្តកណ្តាបើកការប្រកួតកីឡាតេក្វាន់់ដូWT(World Taekwondo) និងកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ខេត្តរបស់ខ្លួនដែលនឹងប្រព្រឹត្តិចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២០ ដើម្បីចម្រាញ់រកកីឡាករមានសមត្ថភាព តំណាងឲ្យខេត្តកណ្តាលទៅចូលរួមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ដោយមានអញ្ជើញប្រកាសបើកពីលោក ពៅ វណ្ណា ប្រធានការិយាល័យខេត្តកណ្តាល។

លោកពៅ វណ្ណាប្រធានការិយាល័យខេត្តកណ្តាលមានប្រសាសន៍ថាដោយបានការអនុញ្ញាតពីថ្នាក់ដឹកនាំខេត្តកណ្តាលមន្ទីអប់រំយុវជននិងកីឡាខេត្តកណ្តាបើកការប្រកួតកីឡាតេក្វាន់់ដូWTនិងកីឡាចំបាប់ជ្រើសរសើជើងឯកថ្នាក់ខេត្តរបស់ខ្លួនដើម្បីចម្រាញ់រកកីឡាករមានសមត្ថភាព តំណាងឲ្យខេត្តដើម្បីចូលរួមការប្រកួតនានា។ ចំពោះកីឡាតេក្វាន់់ដូWTយើងធ្វើឡើងនៅទីកុ្រងតាខ្មៅដែលមានកីឡាករ-កីឡាការិនីចំនួន៤៦នាក់មកពី៦ក្លិបនៅទូទំាំងខេត្តកណ្តាលលើ៧វិញ្ញាសា។

លោកបន្តថា ចំណែកកីឡាចំបាប់ជ្រើសរសើជើងឯកថ្នាក់ខេត្តប្រព្រឹត្តឡើងនៅវិទ្យាល័យស្រុកវិហារសួគ៌ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២០ក៏ចម្រាញ់រកកីឡាករមានសមត្ថភាពដែរ ក្រោយពីបញ្ចប់ខេត្តនឹងរៀបចំការប្រកួតមហាជនទៀតផង។

សម្រាប់ការប្រកួតកីឡាតេក្វាន់់ដូWT ក្លិបចូលរួមមានក្លិបកីឡាតេក្វាន់់ដូWTបក្សីដែក ក្លិបកីឡាតេក្វាន់់ដូWTLCDI  ក្លិបកីឡាតេក្វាន់់ដូWTអាស៊ី ក្លិបកីឡាតេក្វាន់់ដូWT KA ក្លិបកីឡាតេក្វាន់់ដូWT OP1 ក្លិបកីឡាតេក្វាន់់ដូWT ខ្លាខ្មៅ និងក្លិបកីឡាតេក្វាន់់ដូWTខ្លាស។

ចំពោះវិញ្ញាសាមេគុនរួមមាន៖កុមារី អាយុ ១០-១៤ឆ្នាំ នារី អាយុ ១៥-២៨ និងវិញ្ញាសាប្រយុទ្ធ៖កុមារាអាយុ ៦-៨ឆ្នាំ ក្រោម៤០គ.ក្រ កុមារាអាយុ ៩-១១ឆ្នាំ ក្រោម៤១គ.ក្រ បុរស់អាយុ ១៣-១៧ឆ្នាំ ក្រោម៧៥គ.ក្រ នារីអាយុ ១៣-១៤ឆ្នាំ ក្រោម៥៥គ.ក្រ និងនារីអាយុ ១៤-១៧ឆ្នាំ ក្រោម៤៩គ.ក្រ៕

ដោយ៖ កូនដូច