អត្តពលិកតេក្វាន់ដូ WT ឆ្នើមចំនួន១៤រូប ឈានជើងចូលវគ្គផ្តាច់ព្រ័ត្រនៃ Best of The Best

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ Best of The Best គឺជាការប្រកួតកីឡាតេក្វាន់ដូ WT(World Taekwondo) វ័យក្មេងនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០បានឈានជើងចូលវគ្គផ្តាច់ព្រ័ត្រ ដោយកីឡាករកីឡាការិនី តេក្វាន់ដូWTឆ្នើមចំនួន១៤រូប ធ្វើការប្រកួតដើម្បីចម្រាញ់រកជើងខ្លាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជ្រិន សុធា អគ្គលេខាធិការតំណាងឲ្យលោកហង់ជួន ណារ៉ុន ប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT

លោកជ្រិន សុធា បានមានប្រសាសន៍ថា មុននឹងឈានចូលព្រឹត្តិការណ៍ Best of The Best  កីឡាករ-កីឡាការិនីតេក្វាន់ដូ WT ឆ្នើមចំនួន១៤រូបទាំងនោះ សុទ្ធតែបានឆ្លងកាត់កម្មវិធី ប្រកួតដណ្ដើមពានរង្វាន់ឯកអគ្គរដ្ឋទូតសាធរណរដ្ឋកូរ៉េក្រោមគម្រោង Taekwondo Hope 2023 ទំាងអស់ តាមការគ្រោងទុកលោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT

លោក ឆយ យ៉ុងសុក(Choi Yong Sok) គ្រូបង្វឹកង្គោលរបស់ខេមរសហព័ន្ធតេក្វាន់ដូ WT បាននិយាយថា កីឡាករ-កីឡាការិនីតេក្វាន់ដូ WT ឆ្នើមចំនួន១៤រូបនឹងក្លាយជាអត្តពលិកតេក្វាន់ដូ WT ឆ្នើមលើវិញ្ញាសាមេគុនក្រុមជម្រើសជាតិឆ្នាំ២០២១ ៕

ដោយ៖កូនដូច

សម្រួលផ្សាយ៖ Micheal