BeAT ជំនាន់​ថ្មី​ នៅ​តែ​រក្សា​រូបរាង​ដូច​មុន តែ​ប្រព័ន្ធ​បច្ចេកវិទ្យា​ម៉ា​អេម

Honda បាន​ចេញ​ម៉ូតូ​ស៊េរី​ថ្មី​ Honda BeAT រចនា​ឡើង​​ជា​ប្រភេទ​ម៉ូតូ​​ស្ព័រ​​។ មាន​ ៣ ពណ៌គឺ ក្រហម-ស, ខៀវ-ស និង​ខ្មៅ-ផ្កា​ឈូក។ បំពាក់​មក​ជាមួយ​កម្លាំង​ម៉ាស៊ីន ១១០ សេសេ វា​អភិវឌ្ឍ​រូបរាង​ត​​ពី​ជំនាន់​ Honda iCon។

រក្សា​រូបរាងមិន​ខុស​​ពី​ជំនាន់​មុន BeAT មាន​ចំណុច​ពិសេស​​ដែល​អាច​ទាក់ចិត្ត​អ្នក​​គាំទ្រ​ហ៊ាន​ចាយ​​លុយ​​ជាង ១៩០០ ដុល្លារ លើ​តម្លៃ​ម៉ូតូ​​នេះ។

  • Iding Stop System: ជា​បច្ចេកវិទ្យា​ផ្អាក​ដំណើរ​ការ​ម៉ាស៊ីន បណ្ដោះ​អាសន្ន​នៅ​ពេល​ឈប់​ចំនួន ៣​វិនាទី និង​ដំណើរ​ការ​ស្វ័យប្រវត្តិ​ឡើង​វិញ។
  • Top Fuel Consumption: ជា​បច្ចេកវិទ្យា​សន្សំសំចៃ​ប្រេង​សាំង ដែល​បាន​សាក​ល្បង​តាម​រយះ ECE40MODE ដែល​អាច​បើក​បរ​បាន​ចម្ងាយ 63.7គម/លីត្រ។
  • Tubeless Tire and Wheel Design: ជា​លក្ខណៈ​ពិសេស​មួយ ដែល​កង់​មិន​ប្រើ​ពោះ​វៀន ធន់​នៅ​ពេល​បើក​បរ និង​មាន​សុវត្ថិភាព​ខ្ពស់​នៅ​ពេល​បើក​បរ។
  • ACG Starter: ជា​បច្ចេកវិទ្យា​បញ្ឆេះ​ម៉ាស៊ីន ដោយ​គ្មាន​សំឡេង​និង​រំ​ញ័រ។
  • Secure Key Shutter: សោ​ត្រូវ​បាន​បំពាក់​ដោយ​សន្ទះ ការពារ​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់។
  • Side-Stand Switch: ពន្លត់​ម៉ាស៊ីន​ដោយ​​ស្វ័យ​ប្រវត្តិ ដោយ​គ្រាន់​តែ​ដាក់​ជន្ទល់ ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល និង​មាន​សុវត្ថិភាព​ខ្ពស់។
  • Headlight: ចង្កៀង​មុខ​ភ្លឺ​ច្បាស់​ល្អ អាច​ស្រប​តាម​ការ​បើក​បរ​លើ​គ្រប់​ដង​វិថី ជាមួយ​និង​ការ​រចនា​បែប​ថ្មី។
  • Big U-Box: ក្រោម​កែប​មាន​ឃ្លុប​ដាក់​សម្ភារៈ ទំហំ 10.8 លីត្រ កាន់​តែ​ទូលាយ។
  • New Dynamic Sporty Sticker: មាន​រចនា​តែម​ថ្មី ជាមួយ​និង LOGO ថ្មី​បែប​រស់​រវើក Dynamic Sporty កាន់​តែ​មាន​ភាព​ទាក់​ទាញ​ជាមុន។