ថ្ងៃនេះកាលពីឆ្នាំ២០១០ យន្តហោះប៉ូឡូញមួយគ្រឿងធ្លាក់ស្លាប់ សុទ្ធតែមេដឹកនាំនិងអ្នកនយោបាយល្បីសរុប៩៦នាក់

រុស្ស៊ី៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១០យន្តហោះ Tupolev Tu-154 របស់កងទ័ពអាកាសប៉ូឡូញបានធ្លាក់នៅជិតទីក្រុង Smolensk ប្រទេសរុស្ស៊ីដោយបានសម្លាប់មនុស្ស ទាំងអស់សរុប៩៦នាក់ដែលធ្វើដំណើរនៅលើយន្តហោះ។
ក្នុងចំណោមជនរងគ្រោះគេជឿជាក់ថាមានអ្នកមុខមាត់ល្បីៗទាំងនយោបាយនឹងមេដឹកនាំរដ្ឋាភិបាលផងដែរក្នុងនោះមានដូចជាលោកប្រធានាធិបតីប៉ូឡូញ Lech Kaczyński និងភរិយា របស់លោកស្រីMariaអតីតប្រធានាធិបតីប្រទេសប៉ូឡូញដែលត្រូវបាននិរទេសខ្លួនលោក Ryszard Kaczorowski ព្រមទាំងឧត្តមសេនីយ៍ប៉ូឡូញមន្រ្តី យោធាប៉ូឡូញជាន់ខ្ពស់ ប្រធានធនាគារជាតិប៉ូឡូញនិងមន្ត្រីរដ្ឋាភិបាលប៉ូឡូញជាច្រើននាក់ទៀតផង។
ក្រៅពីនេះក៏មានមនុស្ស១៨នាក់រូបទៀតដែលជាសមាជិកជាន់ខ្ពស់នៃសភាប៉ូឡូញនិងសាច់ញាតិរបស់ជនរងគ្រោះនៃការសម្លាប់រង្គាលនៅ Katyn ។
ក្រុមអ្នកធ្វើដំណើរទាំងនេះបាននាំគ្នាត្រឡប់មកពីទីក្រុង Warsaw វិញក្រោយការចូលរួមក្នុងព្រឹត្តិការណ៍ រំលឹកខួបលើកទី៧០នៃការសម្លាប់រង្គាល ដែលបានធ្វើឡើងមិនឆ្ងាយពីទីក្រុង Smolensk។
ទោះបីជាយ៉ាងណាក្តីក្រោយការហេតុការណ៍ដ៏អាក្រក់នេះ ការស៊ើបអង្កេតជាផ្លូវការរបស់រុស្ស៊ីនិងប៉ូឡូញមិនបានរកឃើញ កំហុសបច្ចេកទេសណាមួយជាមួយយន្តហោះនោះទេហើយ បានសន្និដ្ឋានថាអាកាសយានិកផ្ទាល់ដែលជាអ្នកធ្វេសប្រហែសក្នុងការអនុវត្តវិធីសាស្រ្តសុវត្ថិភាពក្នុងលក្ខខណ្ឌអាកាសធាតុពេលកំពុងធ្វើដំណើរ៕