Aubameyang ជួយក្រុមកាំភ្លើងធំយកឈ្នះក្រុមម្ចាស់ផ្ទះ Man Utd

(កីឡា)៖ កាលពីយប់មិញ ក្រុម Arsenal បានយកឈ្នះក្រុមខ្លាំងម្ចាស់ផ្ទះបិសាចក្រហម Manchester United ក្នុងលទ្ធផល១ទល់០។

Manchester United vs. Arsenal - Football Match Report - November 1, 2020 -  Football Ace

ក្រុមម្ចាស់ផ្ទះ Man United បានព្យាយាមដាក់សម្ពាធទៅលើក្រុមភ្ញៀវ Arsenal ប៉ុន្តែនៅតែមិនអាចស្វែងរកគ្រាប់បាល់បាននៅតង់ទី១ ហើយពេលចូលដល់តង់ទី២ ក្រុមទាំង២មានឱកាសល្អដូចគ្នា ប៉ុន្តែមិនអាចបំប៉ោងសំណាញ់ទីបានឡើយ។ រហូតដល់នាទីទី៦៩ កីឡាករខ្សែការពាររបស់ក្រុមបិសាចក្រហមបានធ្វើឲ្យមានកំហុសនៅតំបន់គ្រោះថ្នាក់ ធ្វើឲ្យអាជ្ញាកណ្តាលពិន័យបាល់១១ម៉ែត្រ ដែលស៊ុតដោយកីឡាករ Aubameyang ធ្វើឲ្យចប់ការប្រកួត ក្រុមកាំភ្លើងធំ Arsenal យកឈ្នះក្រុមបិសាចក្រហម Man United ក្នុងលទ្ធផល ១ទល់០។

Manchester United 0-1 Arsenal: Player Ratings as Gunners record statement  victory at Old Trafford | Premier League 2020-21

ជ័យជម្នះនេះបានរុញក្រុមកាំភ្លើងធំ Arsenal ឡើងទៅកាន់ចំណាតថ្នាក់លេខ៨ មាន១២ពិន្ទុ ហើយ Man UTD នៅតែឈរលេខ១៥ មាន៧ពិន្ទុ។ ចំណែក Liverpool រក្សាបានចំណាត់ថ្នាក់កំពូលតារាងមាន១៦ពិន្ទុ ខណៈ Everton រអិលទៅលេខ៣មាន១៣ពិន្ទុដដែល ក្រោយចាញ់ Newcastle United ២ទល់នឹង១៕