PSG ចង់បាន Thiago ប៉ុន្តែពួកគេសម្រេចយកប្អូនប្រុសគេជំនួសវិញ

(កីឡា)៖ ឪពុកបង្កើតរបស់ Thiago និង Rafinha បាននិយាយថា Paris Saint-Germain ពិតជាចង់ចុះហត្ថលេខាទិញយកខ្សែបម្រើ Thiago ជាជាងយក Rahinha ក្រោយពី Thiago បដិសេធនឹងសម្រេចចិត្តផ្លាស់ទៅ Liverpool វិញ។

Jürgen Klopp on Thiago Alcantara absence - Liverpool FC

លោក Mazinho ឪពុករបស់ Thiago និង Rafinha បាននិយាយប្រាប់ France Football ថា“ ខ្ញុំបាននិយាយជាមួយ [នាយក PSG] Leonardo កាលពីពេលមុន ហើយពួកគេពិតជាចង់បាន Thiago មករួមក្រុម” ប៉ុន្តែ Thiago បានធ្វើកិច្ចព្រមព្រៀងជាមួយ Liverpool រួចហើយ។ ចុងក្រោយ Leonardo បែរជាជ្រើសយក Rafinha ជំនួសវិញ ។

Rafinha: 'this moment is incredible' | Paris Saint-Germain

គួររំលឹកថា PSG បាននាំ Rafinha ពី Barcelona នៅចុងបញ្ចប់នៃទីផ្សារដោះដូរកីឡាករនារដូវក្តៅ បន្ទាប់ពីបានឃើញ Thiago ជ្រើសរើសចាកចេញពី Bayern Munich ទៅ Liverpool ។ ការផ្លាស់ប្តូររបស់ Thiago បានអូសបន្លាយពេញមួយរដូវក្តៅ ប៉ុន្តែនៅពេលដែល PSG បានឈានដល់ការព្រមព្រៀងគ្នារួចហើយ បែរជាគេទៅកាន់ទឹកដី Anfield៕

ដោយ៖​ Yuth